ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់ស្បៀងអាហារ និងថវិកាជូនកងកម្លាំងកងទ័ព.អាវុធហត្ថ និងនគរបាល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ !!!
ចេញផ្សាយ:ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភ របស់រដ្ឋបាលខេត្ត មានដូជាស្បៀងអាហារ ថវិកាមួយចំនួន ជូនដល់កងកម្លាំងយោធាអង្គភាពចំណុះយោធភូមិភាគទី៥ កងកម្លាំងស្នងការរដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
អំណោយផ្តល់ជូនកងកម្លាំងកងទ័ពចាក់វ៉ាក់សាំង រួមមាន:
១.កងទ័ពក្រុមទី១ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ ។
២.កងទ័ពក្រុមទី២ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
៣. កងទ័ពក្រុមទី៣ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
៤.កងទ័ពក្រុមទី៤ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
៥.កងទ័ពក្រុមទី៥ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
៦.ស្នងកាតរដ្ឋាននគរបាលខេត្ត ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
៧.កងរាជអាវុធហត្ថខេត្ត ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកសុីអុីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ។
ក្នុងឱកាសសំណេះសំណាល នាថ្ងៃនេះផងដែរ ឯកឧត្តម
អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ
ក៏សូមថ្លែងការអរគុណ និងកោតសរសើរចំពោះស្មារតីនៃការចូលរួមទាំងថ្ងៃយប់របស់កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យទាំងអស់ ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ និងបណ្តាក្រុង/ស្រុកមួយចំនួនទៀត ដែលបានដំណើរការចាក់ដូសទី២ ជូនដល់ប្រជាពលរដ្ឋតាមទីតាំងក្នុងសង្កាត់មួយចំនួន ។
ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវដល់កងកម្លាំងគ្រូពេទ្យទាំងអស់ ដែលបាននឹងកំពុងបំពេញបេសកកម្ម សូមចូលរួមធ្វើអនាម័យអោុបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តអោយបាន (៣ការពារ និង៣កុំ) តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលរួមក្នុងចំណោមមនុស្សច្រើនកកកុញ កុំចាប់ដៃគ្នា ឬ ឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ។
ឯកឧត្តមក៏បានផ្តាំផ្ញើបន្ថែម និង សូមជូនពរដល់កងកម្លាំងកងទ័ពទាំងអស់ប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់
បេសកម្មការងារជូនជាតិ និងប្រជាជន ជៀសឆ្ងាយពីជំងឺ
កូវីដ-១៩ ទាំងអស់គ្នា៕