សម្តេចតេជោបានបញ្ជាក់ថា វិទ្យុ VOD មិនអាចរស់ឡើងវិញនោះទេហើយសម្តេចប្រាប់ទៅជនបរទេសទាំងឡាយសូមកុំពាក់ព័ន្ធជាមួយរឿង VOD !!!

ភ្នំពេញថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិទ្យុ VOD មួយហ្នឹងមិនអាចរស់ឡើងវិញនោះទេហើយសម្តេចប្រាប់ទៅជនបរទេសទាំង ឡាយសូមកុំពាក់ព័ន្ធជាមួយរឿង VOD ហើយការបិទ VODវាមិនសម្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជាទេ ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រជូនដល់ សិក្ខាកាមនិងនិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់ នៅព្រឹក ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៣ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការបិទសារព័ត៌មាន VOD នេះ មិនបានសម្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ ផ្ទុយទៅវិញការបិទនេះ ថែមទាំងជួយលើកកម្ពស់នូវវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន នៅកម្ពុជាថែមទៀតផង។ សម្តេច តេជោ បានបញ្ជាក់ថា សម្តេចបានត្រៀមសំណួរសួរ ទៅកាន់មិត្តភក្តិបរទេសរួចហើយ បើគេសួររឿងបិទ VOD ដោយសំណួរដែលសម្តេចត្រៀមសួរនោះ តើការផ្សាយចោទឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយជំនួសសម្តេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ? សម្តេចតេជោក៏បានលើកឡើងពីប្រទេសឥណ្ឌា ដែលជាមហាអំណាចប្រជាធិបតេយ្យនៅអាស៊ី តែបែរបញ្ជូនកម្លាំងទៅឆែកអ្នកសារ ព័ត៌មាន BBC របស់អង់គ្លេស ហើយឥណ្ឌានៅតែប្រកាន់ជំហរថាខ្លួនធ្វើត្រឹមត្រូវ ព្រោះផ្សាយអាក្រក់ពីនាយករដ្ឋមន្ត្រី។សម្តេច តេជោបានបញ្ជាក់ទៀតថា សម្រាប់ VOD សម្តេចធ្វើត្រឹមតែលុបអាជ្ញាបណ្ណផ្សាយប៉ុណ្ណោះ មិនបានប្រើប្រាស់អំណាចទៅឆែកឆេរ ឬស្រាវជ្រាវរកឫសគល់ ប្រភពផ្តល់ព័ត៌មាន ប្រភពហិរញ្ញវត្ថុនោះទេ។

សំឡេង៖«កុំសង្ឃឹមថា អ្នកឯងរស់ឡើងវិញ តាមរយៈពឹងបរទេសនេះពឹងបរទេសនោះ បើពឹងបាន គណបក្សដែលរំលាយទៅ វាងាប់បាត់ទៅហើយវារស់ឡើងវិញបាន! អាត្រឹមកូនវិទ្យុតូចនឹងមួយទេហើយបើបិទ១នេះ មិនធ្វើឱ្យសេរីភាពសារព័ត៌មានកម្ពុជាវាងាប់ដែរ វាក៏អត់ងាប់ដែរ ផ្ទុយទៅវិញ វាពង្រឹងទៅបាននូវវិជ្ជាជីវៈ សារព័ត៌មាន ក្រមសីលធម៌អ្នកសារព័ត៌មានបានត្រឹមត្រូវ ។ វិទ្យុមួយនេះវាល្មមដល់ទីបញ្ចប់ វាសនាវា រឿងអីវាមកវាយ ប្រហារទាំងឪពុកនិងកូន គោលដៅវាយប្រហារទាំងឪពុកនិងកូន មកធ្វើអធិប្បាយ ខ្ញុំស្តាប់ទៅ សុំពន្យល់បន្តិច ហើយទុកពេលឱ្យសុំទោស ប៉ុន្តែអ្នកឯងមិនសុំទោសវាល្អទៅវិញព្រោះជាឱកាសរបស់ខ្ញុំ! ខ្ញុំឱ្យអ្នកឯងសុំទោស មិនមែនសុំអធ្យាស្រ័យទេ»៕ ប្រភព៖ វិទ្យុជាតិកម្ពុជា សម្រួលផ្សាយដោយ៖ ធូ កុសល

You might like

Leave a Reply

Your email address will not be published. Required fields are marked *