ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផ្នែក ការងារសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នឹងលោកវរសេនីយ៍ត្រី ព្រំ ឧត្តម អធិការរង ជំនួយការផ្នែកសណ្ដាប់ធ្នាប់សាធារណៈ នគរបាលក្រុងប៉ោយប៉ែតនិងលោកអនុសេនីយ៍ឯក សុិន ដូនី នាយផ្នែក សណ្ដាប់ធ្នាប់ចរាចរណ៍ដឹកនាំកម្លាំងនគរបាលក្នុងផ្នែកសណ្ដាប់ធ្នាប់សាធារណៈសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូឬស្សី ចុះធ្វើការរៀបចំ សណ្តាប់ធ្នាប់ តាមដងផ្លូវសំខាន់ៗ ទីប្រជុំជន ជាពិសេសចំណុចផ្សារសមាគមដីថ្មី ក៏បានឃើញថាបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរមួយចំនួននៅតែមិនគោរពអនុវត្តតាមការណែនាំរបស់កម្លាំងសមត្ថកិច្ច នគរបាលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត។
គួរបញ្ជាក់ផងដែរថា ៖ ជារៀងរាល់ព្រឹក ជាពេលវេលាដែលពលរដ្ឋប្រើប្រាស់ដងផ្លូវចំណុចមុខផ្សារសមាគមដីថ្មី ជាដើម ហើយមានការកកស្ទះលើដងផ្លូវមានកត្តាអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ មិនយោគយល់គ្នា ហើយនៅក្នុងនោះក៏មានការកកស្ទះលើដងផ្លូវជារៀងរាល់ថ្ងៃ ដោយសារពលរដ្ឋយកចិញ្ចើមផ្លូវចតរថយន្តនិងម៉ូតូ ដាក់តាំងលក់ដូរ,ដាក់ឆ័ត្រដើម្បីធ្វើអាជីវកម្ម រកចំណូលផ្ទាល់ខ្លួនផងដែរផ្សារសមាគមដីថ្មីស្ថិតនៅក្នុងភូមិប្រជាធម្មលិច សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរ កម្លាំងនគរបាលសណ្ដាប់ធ្នាប់សាធារណៈក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរមួយចំនួន ដែលបានយកចិញ្ចើមផ្លូវដើម្បីរកចំណូលផ្ទាល់ខ្លួន គួរគិតគូរពីផលប៉ះពាល់ដល់អ្នកដ៏ទៃផងហើយក៏បានហាម ចាប់ពីថ្ងៃនេះតទៅត្រូវដាក់លក់ដូរឲ្យមានរបៀបរៀបរយមិនឲ្យដាក់លក់ដូរនៅលើដងផ្លូវសាធារណៈទៀតទេជៀសវាងការកកស្ទះនៅលើដងផ្លូវមុខផ្សារសមាគមដីថ្មីនិងគ្រោះថ្នាក់ដោយយថាហេតុផងដែរ ៕