ខេត្តឮបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកថវិការបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ចំនួន ១ ៧៤០ ០០០(មួយលានចិតសិបបួនម៉ឺន)រៀល ចូលបុណ្យសពឧបាសក ប៉េង លាង ដែលត្រូវជាឪពុកបង្កើតរបស់លោក ប៉េង ថេង អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ឧបាសក ប៉េង លាង បានទទួលមរណភាពកាលពីម៉ោង ១៦:៣៦នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ ទឹម ស៊ីវឿន