ខេត្តបាត់ដំបង ៖ ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ និងវរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានបែងចែក និងប្រគល់សម្ភារប្រើប្រាស់រួមមាន ម៉ាស៊ីន GPS ចំនួន ៤៧គ្រឿង វិទ្យុកាន់ដៃ (Motorola) ចំនួន ១១៥គ្រឿង វិទ្យុលើតុ (Kenwood) ចំនួន ២៣ឈុត និងអាគុយ ១០០Ah ចំនួន ២៣អាគុយ ជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ជូនដល់អង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករង បាត់ដំបង សម្រាប់ប្រើប្រាស់ការងារប្រចាំថ្ងៃ។
ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ បានធ្វើការផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កងឯកភាពទាំងអស់ដែលទទួលបានសម្ភារនាពេលនេះត្រូងយកទៅប្រើប្រាស់ឱ្យចំគោលដៅ ទុកដាក់ថែរក្សាឱ្យបានគង់វង្ស ដើម្បីចុះបំពេញភារកិច្ចបានងាយស្រួល លឿនរហ័សឆ្លើយតបទៅនឹងការប្រគល់ជូនរបស់ថ្នាក់លើ។ លោកមេបញ្ជាការក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ ការរស់នៅរបស់កងកម្លាំង និងសូមជូនពរឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕