ខេត្តបាត់ដំបង ៖ យោងតាមប្រភពពីប្រជាពលរដ្ឋរសនៅស្រុកសំពៅលូនបានរាយការណ៍មកថាបច្ចុប្បន្ននេះក្រុមហ៊ុនប៉ារីសឬ(កាស៊ីណូបារីស)មានបើកលេងល្បែងគ្រប់ប្រភេទម្យ៉ាងវិញទៀតគេអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងម៉ាសេរីយ៉ាងពពាក់ពពូនដោយគ្មានខ្លាចញញើតប្រសាសន៍ប្រមុខថ្នាក់ដឹកនាំនិងក្រសួងមហាផ្ទៃឡើយ។
ជាក់ស្ដែងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមអ្នកសារព័ត៌មានយើងខ្ញុំបានចុះទៅដល់ទីតាំង(កាស៊ីណូប៉ារីស) បានឃើញពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ដូចនឹងអ្វីដែលប្រភពបានផ្តល់មកឲ្យមែន ក្រុមហ៊ុនប៉ារីសឬ(កាស៊ីណូប៉ារីស)មានទីតាំង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៧គីឡូ ម៉ែត្រលេខ១៣(ភ្នុំដី)ជាប់ច្រកទ្វាអន្តរជាតិភ្នំដី រឺហៅថាជាច្រកសំពៅលូន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានម្ចាស់ជាជនជាតិខ្មែរឈ្មោះ ចែរស្មីមានស្វាមីជាជនជាតិកូរ៉េដោយមានអ្នកគ្រប់គ្រងរដ្ឋបាលក្រុមហ៊ុនប៉ារីស ឈ្មោះ សាត សែប ហៅ(ខ្មៅ) ហើយបើកដំណើរការជាធម្មតាក្រោយអំឡុងជំងឺកូវីដ១៩បានស្ងប់ស្ងាត់ទៅវិញ មានល្បែងគ្រប់ប្រភេទដូចជាហ្គេមបាញ់ត្រី បៀរ បៀរតង ខ្លាឃ្លោក ពិសេសគឺ អាប៉ោង។ល។ ដោយបើកអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពេញបន្ទុក។
យោងតាមប្រភពខ្លះបង្ហើបប្រាប់ថាកន្លងមកមានអ្នកសារព័ត៌មាន ធ្លាប់បានខលសំភាសន៍លោក ទឹម វិឆ័យ អធិការស្រុកសំពៅលូនផងដែរពាក់ព័ន្ធនិងបនល្បែងខុសច្បាប់ក្នុងកាស៊ីណូមួយនេះ តែលោកតបវិញថាមិនមានលទ្ធភាពក្នុងការបង្រ្កាបនោះទេ ទាល់តែសួរទៅស្នងការខេត្ត បានដឹង ហើយកាលពីចុងខែតុលាឆ្នាំ២០២២ ក៏ធ្លាប់បានសមត្តកិច្ចស្នងការដ្ឋាននគបាលខេត្តបាត់ដំបងហៅម្ចាស់កាស៊ីណូប៉ារីសទៅបំភ្លឺម្តងដែរ ជុំវិញមានពលរដ្ឋរាយការណ៍និងអង្គភាពសារព័ត៍មានជាច្រើនចុះផ្សាយរឿងរ៉ាវកាស៊ីណូប៉ារីសនេះដាច់អាជ្ញាប័ណ្ណមិនបាន(ត)អត់ច្បាប់ទំនាប់់បើកដំនើរការបនល្បែង តែក៏ស្ងប់ស្ងាត់បានមួយរយៈពេលខ្លីក៏បើកលេងដំនើរការឡើងវិញដូចដើមដដែលដូចពេលនេះអញ្ចឹង។
មហាជនមានចំងល់ថា ជាអធិការទាំងមូល តែបែរជានិយាយថាគ្មានសមត្ថភាពបង្ក្រាបបនល្បែងកាស៊ីណូខុសច្បាប់ ចាំតែសួរថ្នាក់លើទៅវិញ ! តើឯណាទៅជាក្តីសង្ឃឹមរបស់ពលរដ្ធទៅលើសមត្ថកិច្ចក្នុងមូលដ្ឋាននោះ! នៅថ្ងៃទី ០៣ ខែកុម្ភះឆ្នាំ២០២៣ អង្គភាពសារព័ត៍មានយើងខ្ញុំបានទំនាក់ទំនងតាមប្រព័ន្ធតេលេក្រាមទៅលោក ទឹម វិឆ័យ អធិការស្រុកសំពៅលូន លោកតបថា (ខ្ញុំនឹងរាយការណ៍ថ្នាក់លើសិនដើម្បីសុំគោលការណ៍អនុវត្តន៍)ពិតដូចប្រភពមែន។
ដូចនេះហើយបានជាពលរដ្ឋសុំស្នើរដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ឧត្តមសេទោ សាត គឹមសាន ស្នងការខេត្តខេត្ត ជាពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង បង្កើតមក ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោក។
ជុំវិញករណីនេះដែរមហាជនគ្រប់មជ្ឈដ្ឋានសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងកាស៊ីណូប៉ារីសបើកល្បែងជាច្រើនប្រភេទភ្នាល់លេងជារៀងរាល់ថ្ងៃ ដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យដូចក្នុងឃ្លីបវីដេអូរនេះស្រាប់ ស្ថិតនៅភូមិ ឃុំ ខាងលើដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការសម្រេចចិត្តចុះបង្រ្កាបទេ.! នៅតែរង់ចាំគោលការណ៍ថ្នាក់លើដដែលៗ.! ហើយថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ ៕រក្សាសិទ្ធដោយ (គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍)
អង្គភាពយើងខ្ញុំរង់ចាំទទួលូនការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️092 917708/097 5656393