ខេត្តឧត្តរមានជ័យ៖ តាមសេចក្តីរាយការណ៍ពីពលរដ្ឋភូមិអូរតាម៉េង ឃុំ អន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យមកថា សូមថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធសូមជ្រាបជាព័ត៌មាន តំបន់ការពាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពកំពុងរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញយ៉ាងរង្គាលក្រោមការបើកដៃពីស្ថាប័នអ្នកការពារក្នុងដែនជម្រក។
យោងតាមប្រភពប្រជាពលរដ្ឋរស់នៅជិតខាងតំបន់ការព្រៃខាងលើបានបង្ហើបឲ្យក្រុមការងារយើងដឹងថាដីក្នុងតំបន់ដែនជម្រកគូលែនព្រហ្មទេពបច្ចុប្បន្ន នាពេលយប់មានឮម៉ាសុីនទ្រហឹង គេអាឈើនឹងដឹកជញ្ជូនចេញពីក្នុងតំបន់ដែនជម្រកបានយ៉ាងរលូន ក៏ដោយសារមានការបើកដៃពីមន្រ្តីការពារក្នុងតំបន់នោះដែរ.!ទើបគេអាច អាឈើដឹកចេញបានយ៉ាងរលូន មិនមានការរំខានពីមន្រ្តីជំនាញពាក់ព័ន្ធក្នុងតំបន់ខាងលើឡើយ។
ប្រភពបន្តទៀតថាដីព្រៃតំបន់អភិរក្សខាងលើគេមិនអនុញ្ញាតឲ្យពលរដ្ឋដើរចូលផ្ដេសផ្តាសនោះទេ កុំថាឡើយដល់តែលីកាំបិទពូថៅចូលសូម្បីតែដៃទទេក៏មិនបានដែរ.! ចុះហេតុអ្វី?ពួកអ្នកអាឈើចូលបានដោយពុំមានហាមឃាត់ពីអ្នកការពារនៅតំបន់ខាងលើនោះ.?
ហេតុនេះហើយពលរដ្ឋនិងមហាជនគ្រប់មជ្ឃដ្ឋានស្នើសុំដល់ក្រសួងមន្ទីរពាក់ព័ន្ធជួយដាក់កំលាំងជំនាញធ្វើការចុះស៉ើបអង្កេតនៅព្រៃតំបន់ដែនជម្រកក្នុងភូមិ អូរ តាម៉េងឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យផងទាន?ព្រោះពេលនេះកំពុងល្បីមន្រ្តីការពារដែនតំបន់ជម្រកសត្វព្រៃគូលែនព្រហ្មទេព្យឃុបឃិតជាមួយក្រុមឈ្មួញកាប់អាឈើជារៀងរាល់យប់ថ្ងៃ ដូចពាក្យចាស់ពោលថា(កន្ទេលធំនាំគ្នាបន្លំដេក)។
ជុំវិញករណីខាងលើលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានប្រាប់ឲ្យក្រុមការងារយើងដឹងនៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៣នេះថាសព្វថ្ងៃនេះមានជំនាញពីក្រុមដែលនៅបំពេញការងារនៅតំបន់ដែនជម្រកគូលែនព្រហ្មទេព
១.មន្រ្តីឧទ្យានុរក្សរបស់បរិស្ឋាន.
២.មន្រ្តីអង្ការអភិរក្សសត្វព្រៃកម្ពុជា.
ជាអ្នកមើលនិងការពារយ៉ាងយកចិត្តទុដាក់ក្នុងដែនជម្រកនោះ ហើយលោកបន្តទៀតថាឈើដែលគេអានោះគឺយកទៅធ្វើស្នាក់ការយាមនៅទីនោះទេ!មិនមានដូចពលរដ្ឋថាមានអ្នកចូលកាប់អាឈើនៅតំបន់និងឡើយ ។
សូមបញ្ជាក់ផងដែរថាតៃកុងរថយន្តកុងន័រ,ដែលកំពុងអាឈើនោះជាពលរដ្ឋនៅស្រុកវ៉ារិនខេត្តសៀមរាបហើយជាអ្នកស្និទ្ធស្នាលជាមួយម្នាក់ឈ្មោះ ហៀ ដែលជាអ្នកការពារដែនជម្រកនោះ ម្យ៉ាងវិញទៀតគេដឹងថាអ្នកអាឈើជាឈ្មួញរកសុីបទល្មើសព្រៃឈើយ៉ាងសកម្មក្នុងព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើស្ថិតនៅភូមិរំចេក និងភូមិអូរតាម៉េង និងជាអ្នកស្និទ្ធស្នាលជាប្រធានសហគមន៍ផង។
រហូតមកដល់ពេលនេះព្រៃសហគមន៍ជាង(បួនពាន់ហិកតា)បានប្រែក្លាយជាវាលស្ទើរអស់ទៅហើយថែមទាំងសុទ្ធសឹងជាចំការដំឡូងមីរបស់ពលរដ្ឋនិងអ្នកមានអំណាចមួយចំនួនតូចនៅក្នុងខេត្តឧត្តរមានជ័យ៕
អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីគ្រប់ជំនាញពាក់ព័ន្ធរាល់ម៉ាងធ្វើការតាមរយះលេខ☎️092 917708/097 5656393