កងការពារព្រំដែនគោកលេខ៤០៣ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ !!!

ខេត្តឧត្តរមានជ័យ ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី ៤ បានបន្តចាត់តាំងកម្លាំងកងឯកភាពចំណុះ ដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រស្រុកអន្លង់វែង និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំការ អោយបានយ៉ាងតឹងរឹង និង សហការគ្នាឱ្យបានល្អថែមទៀត ជាមួយកម្លាំងប្រចាំការនីមួយៗ ដើម្បីរក្សាសុខសន្តិភាពស្ថិរភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់រាល់សកម្មភាព បទល្មើសឆ្លងដែនខុសច្បាប់ ជាលទ្ធផលសភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែនគ្មានអ្វីប្រែប្រួលឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *