ខេត្តបន្ទាយមានជ័យ៖ ក្រោយទទួលបានការណែនាំ និង គោរពបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានអញ្ជើញដឹកនាំកិច្ច ប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ដល់កម្លាំងនគរបាលក្រោមឱវាទ។
កិច្ចប្រជុំនេះអនុវត្តតាមបទបញ្ចារបស់លោកឧត្តមសេនីយ៍ទោស្នងការ និងយោងតាមផែនការការពារលេខ០០៣ ផ.ក របស់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏បានត្រៀមកម្លាំងប្រចាំការ យាមល្បាត តាមទីប្រជុំជន និងកម្លាំងត្រៀមអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោងផងដែរ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីមេបញ្ជាការរង លោកនាយផ្នែក នាយប៉ុស្តិ៍សរុបចំនួន២៥នាក់ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន៨៩១ ក្រុងប៉ោយប៉ែត៕