ខេត្តតាកែវ÷មានការបែកធ្លាយផ្ទៃក្នុងចេញពីស្នងការនគរបាលខេត្តតាកែវមកថាមានមន្រ្តីនគរបាលម្នាក់ឈ្មោះ វរ:សេនីយ៍ត្រី ជា ហាក់់ អត្តលេខ ៨១០១៦ ឋាន:នាយរងការរិយាល័យជំនាញនគបាលផ្នែកបច្ចេកទេសនិងវិទ្យាសាស្រ្តព្រហ្មទណ្ឌប្តូរឲ្យទៅបម្រើការងារជាបណ្តោះអាសន្ននៅការរិយាល័យនគរបាលផ្លូវគោកកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វិញដោយសារតែអំពើពុករលួយលោកវរសេនីយ៍ត្រី ជា ហាក់ ជាមន្ត្រីគ្មានជំនាញខុសជំនាញ ជំនាញនៅការិយាល័យផ្សេង។
កាលនោះដូរលោក សុខ សំណាង ស្នងការខេត្តតាកែវចាស់ចេញតម្រូវផ្ទេរមកដាក់លោកឧត្តមសេនីយ៍ទោ ឈៀង សុផាន់ណារ៉ា មកកាន់ជាស្នងការថ្មី ហើយលោកស្នងការរងផែនចរាចរណ៍ ប៉ុក ពលរិទ្ធ បានចូលនិវត្តន៍ នៅលោក ឆាយ សាវុធ ជាស្នងការរងផែនចរាចរណ៍ ពេលនោះហើយដូចពាក្យចាស់លោកពោលថា(ត្រីងៀតឆ្លៀតពង.មែន!)ក៏កើតជាអំពើពុករលួយមានការដោះដូររត់ការជាលុយកាក់តូទៅកាន់តំណែងផ្សេងៗ ក៏ដូចជាលោក ជា ហាក់ តូទៅកាន់តំណែងជាមេគោលដៅចរាចរណ៍ប្រចាំផ្លូវជាតិលេខ៣ដោយ រត់ការអស់លុយជាងកន្លះមុឺនដុល្លា(ចំណុចផ្សារថ្នល់បត់ផ្សារត្រាំខ្នារ)។
ទោះបីជាមិនត្រូវនឹងជំនាញរបស់មន្ត្រីរូបនោះក៏ដោយព្រោះកាលពីមុនគឺជាមន្ត្រីផ្នែកនគរបាលបច្ចេកទេសនិងជំនាញវិទ្យាសាស្ត្រព្រហ្មទណ្ឌ។
ហេតុដូចនេះហើយបានជាមន្ត្រីរូបនេះតែងតែប្រព្រឹត្តខុសនៅក្រមសីលធម៌វិជ្ជាជីវៈនិងជំនាញរបស់ខ្លួនជាក់ស្ដែងដូចពេលនេះត្រូវដកបញ្ឈរជើងទាំងអស់នៅគោលដៅផ្លូវជាតិលេខ ៣ ដើម្បីធ្វើការស្រាវជ្រាវស៉ើបអង្កេត ។
បន្ទាប់ពីរងការរិះគន់ពាក់ព័ន្ធការចាប់ល្បឿនអ្នកធ្វើដំណើរ ជាជនជាតិបរទេសផាកពិន័យលើសច្បាប់កំណត់ និងឈានដល់ការប្រើប្រាស់អំពើហិង្សា រហូតត្រូវបានគេចែកចាយពេញបណ្ដាញសង្គម។
គួររំលឹកផងដែរថាកាលពីមុនវរសេនីយ៍ ជា ហាក់ ធ្លាប់មានរឿងអាស្រូវ ម្ដងរួចមកហើយនៅគោលដៅផ្លូវលេខ ៤១កាល លោក សុខ សំណាង នៅជាស្នងការខេត្តតាកែវធ្លាប់បានដកបញ្ឈរជើង តែពេលនេះចាប់ផ្តើមមានរឿងតែដដែលម្តងទៀតមិនរៀងចាលសោះនៅតែប្រព្រឹត្តខុស។
មហាជនរង់ចាំមើលតើថ្នាក់លើមានចំណាត់ការបែបណាទៅលើលោកវរសេនីយ៍ ជា ហាក់ ទន្ទឹមគ្នានោះដែរមហាជស្នើរសុំដល់លោកសន្តិបណ្ឌិត នេត សាវឿន នាយអគ្គស្នងការនគរបាលជាតិមេត្តាជួយចាត់ក្រុមអធិការកិច្ចរបស់ក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតនៅមន្រ្តីក្រោមឱវាទនៃស្នងការនគរបាលខេត្តតាកែវផងទាន!។
ព្រោះបច្ចុប្បន្ននេះមានមន្ត្រីនគរបាលច្រើនណាស់ដែលមានជំនាញការិយាល័យផ្សេងខុសពីជំនាញចរាចរណ៍តូមកកាន់គោលដៅដែលខុសជំនាញរបស់ខ្លួនមានឋានៈចាប់ពីអនុការិយាល័យសក្ដិ៣ រហូតដល់សក្តិ៤កន្លះ មានរឿងអាស្រូវពុករលួយតូលុយទទួលផែនការងារខុសជំនាញរបស់ខ្លួនបែបនេះ៕
(វគ្គ១)