ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនអាហារូបករណ៍ ចំនួន ៣០កន្លែង រួមមាន ៖ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០% ចំនួន ១៥កន្លែង (១០០% ចំនួន ០២កន្លែង ៥០% ចំនួន ០៣កន្លែង និង ៣០% ចំនួន ១០កន្លែង) និងថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង (១០០% ចំនួន ០២កន្លែង ៥០% ចំនួន ០៣កន្លែង និង ៣០% ចំនួន ១០កន្លែង) ដល់សិស្ស និងនិស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បញ្ជាក់ថា ការទទួលពាក្យស្នើសុំអាហារូបករណ៍នេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ។ ចំណែកការចូលរៀន គឺនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ។
ចំពោះទីតាំងសាកលវិទ្យាល័យ លីមកុកវីង ស្ថិតនៅអគារលេខ ៧៩ មហាវិថីកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម..