ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា ក្រុមឡានដឹកដីខ្នាតយក្សផ្ទុករាប់សិបម៉ែត្រគូបដែលគេស្គាល់ថាជារបស់លោក ហួត ជាមន្ត្រីប៉ូលីសកំពុងធ្វើសកម្មភាព យកគ្រឿងចក្រជីកកាយអាចម៍ដីយ៉ាងជ្រៅ រាប់ឆ្នាំមកហើយ មិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋានក្រុងប៉ោយប៉ែត និងមន្ត្រីជំនាញរ៉ែថាមពលខេត្ត.ក្រសួងរ៉ែនិងថាមពលណាម្នាក់ចុះទប់ស្កាត់នៅឡើយ។
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា៖ទីតាំងរណ្តៅដីមួយកន្លែងនេះកំពុងបន្តធ្វើអាជីវកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដីដឹកជញ្ជូនចររាចរណ៍តាមផ្លូវហុយសំពោងធូលីពេញផ្ទះសម្បែងពួកគាត់ថប់ច្រមុះដកដង្ហើមមិនចង់រួច រីឯក្មេងតូចៗជាសិស្សដែលធ្វើដំណើរតាមផ្លូវទៅសាលារៀនខោអាវជាប់ដោយធូលីដីមើលលែងយល់និងប៉ះពាល់ដល់សុខភាពពួកគាត់យ៉ាងធ្ងន់ធ្ងរ។
យោងតាមសម្តីបងស្រីម្នាក់រស់នៅក្នុងភូមិអន្លង់ស្វាយបានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថាក្រុមឡានធំៗនេះដឹកជញ្ជូនអាចម៍ដីជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញស្រោចទឹកផ្លូវម្ដងណាទេបណ្ដាលឲ្យហុយធូលីផ្លូវក៏ខូចទ្រុតទ្រោម ហើយបើកឡើងលើផ្លូវជាតិលេខ(៥៩)ស្ទើរប្រេះថ្នល់យកទៅលក់អោយឈ្មួញយកលុយដាក់ ហោប៉ៅ ដោយសប្បាយមិនខ្វល់ពីផលប៉ះពាល់ដល់សម្បត្តិជាតិនិងបាក់ស្រុតដីស្រែរបស់ប្រជាពលរដ្ឋនៅក្បែរនោះផងដែរ។
ជុំវិញកណីមួយនេះរអង្គភាពយើងខ្ញុំបាទខលសុំការបំភ្លឺពីម្ចាស់អាជីវកម្មជីកអាចម៍ដីតែគាត់ឆ្លើយយ៉ាងខ្លីថាជាប់រវល់ណាស់មិនបានស្រោចទឹកទេរួចក៏ចុចបិទទូរសព្ទ ពាក់ព័ន្ធនឹងអាជីវកម្មរណ្តៅខ្នាតយក្ស ក្នុងចំណុច ភូមិ សង្កាត់ខាងលើ តើលោក អ៊ំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានដឹងរឿងរណ្ដៅដីមួយហ្នឹងហើយឬនៅ គួរតែលោក ចាត់មន្ត្រីជំនាញរបស់លោកចុះពិនិត្យសិក្សាទីតាំងរណ្ដៅដីមួយកន្លែងហ្នឹងផងព្រោះបណ្ដាលអោយហានិភ័យដល់សុខភាពពលរដ្ឋ និងសត្វពាហនៈធ្លាក់ចូលនិងបាក់ស្រុតដីស្រែ។
ចំណែកឯលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែថាមពលខេត្ត អង្គភាពយើងទំនាក់ទំនងខលទូស័ព្ទ ចូលបិទដូចសព្វដងមិនដែលបានសួរនាំទេ បើមិនបិទទូស័ព្ទ ក៏ខលមិនលើកដែរចំពោះមន្ត្រីរូបនេះ។
ពាក់ព័ទ្ធរឿងរណ្តៅនេះ ប្រជាពលរដ្ឋ ទទូចស្នើសុំ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពល ចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងបុគ្គលខិលខូចមួយចំនួនដូចជា លោក ហួត នេះកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនគោរពតាមលិខិតអនុញ្ញាតបទដ្ឋានពីក្រសួងមន្ទីរ៉ែនិងថាមពលឲបានត្រឹមត្រូវទេ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពាវនាវដល់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យទីតាំងអាជីវកម្មរណ្ដៅដីជីកកាយយកអាចម៍ដីមួយកន្លែងនេះផង ដើម្បីទប់ស្កាត់ដល់អាជីវកម្មមួយកន្លែងនេះកំពុងតែលួចលាក់ ដោយមិនគោរពបទដ្ឋានច្បាប់ នោះទេកេងប្រវ័ញធ្វើអោយបាត់បង់ដល់ចំណូលពន្ធជាតិ៕
អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ,☎️092 917708/0975656393