រថយន្តធុនធំដឹកសំពីងសំពោងហេីយបេីកចូលក្នុងក្រុងត្រូវចាត់វិធានការទៅតាមច្បាប់ !!!
ខេត្តបាត់ដំបងៈនាព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះឃាត់រថយន្តធុនធំជាប្រភេទដឹកទំនិញ ដែលបើកបរល្មើសផ្លាកសញ្ញាហាមចូលក្រុង និង រថយន្តដឹកទំនិញសំពីងសំពោង យកមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
សូមជម្រាបជូនថា ជារឿយៗសមត្ថកិច្ចនគរបាលចរាចរណ៍តែងចាត់វិធានការតាមច្បាប់ចំពោះរថយន្តដែលដឹកសំពីង សំពោង រថយន្តល្មេីសនឹងស្លាកសញ្ញាដែលហាមឃាត់ចំពោះការចរាចរណ៍លេីផ្លូវដែលបានហាមឃាត់និងរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសដែលមន្រ្តីនគរបាលបានសហការណ៍ជាមួយមន្រ្តីជំនាញនៃមន្ទីរសាធារណ:ការណ៍និងដឹកជញ្ជូនខេត្តបាត់ដំបងអនុវត្តកន្លងមក។
ទោះបែបនេះក្តីម្ចាស់រថយន្តមួយចំនួនលោកនៅតែបន្តសកម្មភាពល្មេីសច្បាប់ជាបន្តបន្ទាប់ ដែលបញ្ហានេះបាននាំបង្កនូវការរិះគន់ពីមហាជននារយៈពេលកន្លងមក។ ករណីអនុវត្តនៅថ្ងៃនេះ រថយន្តដែលដឹកសំពីងសំពោងត្រូវបានឱ្យផ្ទេរទំនិញចេញ មុននឹងអនុវត្តវិធានការផាកពិន័យស្របតាមច្បាប់។ ជាមួយនឹងសកម្មភាពពេលនេះលោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់អ្នកប្រេីប្រាស់ផ្លូវទាំងអស់មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួននិងជាប់ជាប្រចាំដេីម្បីការពារអាយុជីវិតយេីងអាយុរជីវិតគ្រួសារយេីងនិងអាយុជីវិតអ្នកដទៃ៕