សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី Laurette STEENSSENS (MD)​ ប្រធាន សមាគមជាតិកាកបាទក្រហម បែលហ្សិក !!!

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី Laurette STEENSSENS (MD)​ ប្រធាន សមាគមជាតិកាកបាទក្រហម បែលហ្សិក !!!

យោងតាមគណនេយ្យ ផ្លូវការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Laurette STEENSSENS (MD)​ ប្រធាន សមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេសបែលហ្សិក។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ប្រជាជនចំនួន២០នាក់ បានបាត់បង់ជីវិត ជាច្រើននាក់ទៀតកំពុងបាត់ខ្លួន និងរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសទៅកាន់ទីជំរក ​ដោយសារតែទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេសបែលហ្សិក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កន្លងមក​៕

(សូមអានសារលិខិតដើម្បីលម្អិតព័ត៌មាន)

You might like

Leave a Reply

Your email address will not be published. Required fields are marked *