លោក បោន ចាន់ថា និង លោកស្រី ង៉ោ លាងហេង ម្ចាស់ភោជនីយដ្ឋាន មេម៉ូរី កាហ្វេ និងសប្បុរសជនជាច្រើនរូបនាំយកអង្ករចំនួន១០តោន និងសម្ភារៈមួយចំនួនប្រគល់ជូន លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីទុកបម្រើការងារមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៃជំងឺឆ្លងកូវីដ-១៩ !!!

លោក បោន ចាន់ថា និង លោកស្រី ង៉ោ លាងហេង ម្ចាស់ភោជនីយដ្ឋាន មេម៉ូរី កាហ្វេ និងសប្បុរសជនជាច្រើនរូបនាំយកអង្ករចំនួន១០តោន និងសម្ភារៈមួយចំនួនប្រគល់ជូន លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីទុកបម្រើការងារមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៃជំងឺឆ្លងកូវីដ-១៩ !!!

ខេត្តបន្ទាយមានជ័យ៖ ដោយមានភាពជឿរទុកចិត្ត លើរដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់ លោក គាត ហ៊ុល ក្នុងការងារមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងសម័យការរីករាលដាលនៃ ជំងឺឆ្លងកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ លោក បោន ចាន់ថា និង លោកស្រី ង៉ោ លាងហេង ម្ចាស់ភោជនីយដ្ឋាន មេម៉ូរី កាហ្វេ ( MEMORY COFFEE ) រួមជាមួយក្រុមមិត្តភក្តិដែរបានគៀងគរសប្បុរសធម៌ ចូលរួមគ្នាទិញអង្ករ ចំនួន១០តោន(មួយម៉ឺនគីឡូក្រាម) ភួយ ១០០ និងទឹកពិសារដបចំនួន៥០យួរ មកប្រគល់ជូនដល់រដ្ឋបាលក្រុងដើម្បីបម្រើការងារ មនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងរដូវកាលកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ នៅព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

ឈ្មោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភរួមមានដូចខាងក្រោម៖
១/លោក បោន ចាន់ថា និង លោកស្រី ង៉ោ លាងហេង អង្ករ១តោន។
២/លោក កែរ​ អមតៈ​ និង លោកស្រី ចាន់​ ណារី អង្ករ១តោន។
៣/លោក សុីម​ វុធ្ធី​ និង លោកស្រី យ៉ាន់​ លាភ អង្ករ១តោន ។
៤/លោក សៀង សុភារ័ត្ន និង លោកស្រី ពេជ្យ ចិន្ដា អង្ករ ១តោន។
៥/លោក តាំង វណ្ណឌី និង លោកស្រី វ៉ា ស្រីរ័ត្ន អង្ករ ២តោន។
៦/លោក លឹម ប៊ុនសុង និង លោកស្រី ម៉ៅ គឹមសៀង អង្ករ២តោន.
៧/លោក ប៊ុន រិទ្ធីជ័យ និង លោកស្រី ប៊ូ ចាន់នី អង្ករ២តោន។
៨/ក្រុមគ្រួសារ លោក តាំង វ៉ាន់ឌី ភួយចំនួន១០០ និងទឹកពិសារដប ចំនួន៥០យួរ។

ក្នុងឱកាសនេះ លោក គាត ហ៊ុល តំណាងអោយ ក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមគ្រួសារ លោក បោន ចាន់ថា និង លោកស្រី ង៉ោ លាងហេង រួមនិងសប្បុរសជន ដែលមានទឹកចិត្តបរិច្ចាគ ក្នុងការបានចូលរួមចំណែកមនុស្សធម៌ សូមសប្បុរសជនទាំងអស់ ជួបតែ ពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *