ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងថ្លែងអំណរគុណចំពោះនិវត្តជន ចំនួន ៦៤០នាក់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បាននាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ចែកជូន ព្រមទាំងរៀបចំអាហារសាមគ្គីជូននិវត្តជនទាំង ៦៤០នាក់ ទទួលទានរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែងផងដែរ៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត