អាហារូបករណ៍ ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ២៨០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី !!!

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% លើថ្លៃសិក្សា ចំនួន ២៨០កន្លែង ។ ក្នុងនោះថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ២៥០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០កន្លែង ដល់សិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ។

✍️ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី១ និងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី២ ។

✍️ចូលរៀនលើកទី១ នៅថ្ងៃទី៦ ខែកុម្ភៈ និងលើកទី២ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ។

✍️ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *