ខេត្តសៀមរាប ៖ បទល្មើសឡដុតធ្យូងនិងកន្លែងស្តុបធ្យូងជាច្រើនកន្លែងក្នុងស្រុកជីក្រែងនៅតែធ្វើសកម្មភាពយ៉ាងគគ្រឹកគ្រេងអាណាធិបតេយ្យ ដដែលស្ថិតនៅក្នុងស្រុកជីក្រែងខេត្តសៀមរាប ទោះបីកន្លងមកមានបណ្ដាញសង្គមសារព័ត៌មានចុះផ្សាយជាញឹកញាប់យ៉ាងណាក៏ដោយ។
ជាក់ស្ដែងនៅថ្ងៃទី១១ ខែ១១ ឆ្នាំ ២០២២នេះមានអ្នកសារព័ត៌មានជាច្រើនអង្គរភាពបានចុះមកដល់ទីតាំងស្តុបធ្យូងរបស់លោកវ៉ាន់ មួយកន្លែងដែលស្ថិតនៅក្នុងភូមិពពែលឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាបជាស៊ិចទ័របស់លោកហុងដាដែលជានាយរងផ្នែក ក្រោយពីឃើញសកម្មភាពបែបនេះសារព័ត៌មានយើងបានខលទំនាក់ទំនងទៅលោក សាំង សំរិទ្ធ ហៅ(ហុងដា)តាមប្រព័ន្ធទូរស័ព្ទលេខ(097 61 11148)ជាច្រើនលើកច្រើនសារតែពុំមានអ្នកទទួល បន្ទាប់មកក៏បានទំនាក់ទំនងទៅលោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកជីក្រែង ម្តងវិញលោកបានប្រាប់ថាឲ្យទំនាក់ទំនងទៅលោកហុងដាម្ដងហើយម្ដងទៀតនឹងប្រាប់ឲទៅជួបផ្ទាល់តែម្ដងទៅដោយសារការនិយាយសម្រុះសម្រួលនិងសុំពីលោក សូ ផល្លា ខាងព័ត៌មានយើងក៏សុខចិត្តធ្វើដំណើរមកដល់ស្នាក់ការរបស់លោកហុងដាដើម្បីសុំការបំភ្លឺជុំវិញរឿងរ៉ាវកន្លែងស្តុបធ្យូងខាងលើនេះ ពេលនោះអ្នកយកព័ត៌មានជាច្រើនអង្គភាពក៏បានសួររកលោកហុងដាតែមានជនស៊ីវិលម្នាក់ឆ្លើយយ៉ាងគំរោះគំរើយថាអត់ដឹងទៅណាទេអ្នកព័ត៌មានក៏បានរាយការណ៍ប្រាប់ថានៅចំណុចភូមិពពែលឃុំពង្រក្រោមស្រុជីក្រែងនេះគឺផ្ទះរបស់លោកវ៉ាន់មានស្តុបធ្យូងដឹកចេញដឹកចូលយ៉ាងគគ្រឹកគ្រេងប្រភេទគោយន្តច្នៃមានតទ្រុងធំៗ ់រថយន្តកូរ៉េសុំខ្មាសនិងរថយន្តសាំយ៉ុងជាច្រើនទៀត លើកសាងដាក់ចុះលើកឡើងយ៉ាងអាណាធិបតេយ្យ។
ខណៈពេលនោះជនដែលស្លៀកខោខ្លីអត់អាវមាឌដំបងខ្មៅបានឆ្លើយយ៉ាង គម្រោះគំរើយថាអត់មានកន្លែងស្តុបធ្យូងទេនៅសង្កាត់នេះមានតែនៅខាងពង្រលើនិងឃុំខ្វាវ តែដោយសារអ្នកសារព័ត៌មានយើងបានបង្ហាញភស្តុតាងរូបភាពចំណុចទីតាំងពេលនោះជនម្នាក់នោះបានឆ្លើយយ៉ាងខ្លីថាអត់ដឹងៗសួរមេទៅរួចស្ទុះបិទភ្លើងក៏ដើរគេចចេញទៅបាត់ ពេលនោះអង្គភាពយើងក៏បានទំនាក់ទំនងទៅលោក សូ ផល្លា រៀបរាប់នៅការឆ្លើយដោះសារនិងគេចវេសរបស់ជនស៊ីវិលនោះហើយលោកក៏សួរថាមានឃើញរថយន្តលោកហុងដានៅកន្លែងនោះទេពួកយើងក៏ឆ្លើយថាឃើញគាត់ប្រាប់ថាមិនចូលទៅជួបគាត់នៅក្នុងបន្ទប់ទៅពួកយើងក៏ឆ្លើយប្រាប់គាត់ថាមិនហ៊ានបើកទ្វារចូលក្នុងបន្ទប់គាត់ទេព្រោះគាត់មិនអនុញ្ញាតឲ្យចូលទោះបីស្រែកហៅយ៉ាងណាក៏គាត់មិនឆ្លើយតបដែរតាមពិតគឺលោក ហុងដា សំងំលាក់ខ្លួនពួនអាត្មានៅក្នុងបន្ទប់យ៉ាងសៀមស្ងាត់ ដូចជាមានរឿងអាថ៌កំបាំងអ្វីមួយហើយមើលទៅបានជាគាត់មិនហ៊ានចេញមកជួបអ្នកព័ត៌មានយើង បន្តមកទៀតលោក សូ ផល្លា ក៏បានប្រាប់តាមទូរស័ព្ទមកវិញថាបើលោកហុងដាមិនចេញមកជួបទេគាត់មិនដឹងធ្វើយ៉ាងម៉េចទេអញ្ចឹងធ្វើអ្វីធ្វើទៅតាមវិជ្ជាជីវៈរបស់លោកព្រោះលោកមិនអាចប្រាប់និងបញ្ជាលោកហុងដាឲ្យចេញមកបានទេ ក្រោយមកសារព័ត៌មានយើងខ្ញុំក៏បានទំនាក់ទំនងទៅ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើម្ដងទៀតរ៉ាយរ៉ាប់នូវសកម្មភាពបទល្មើសស្តុបបនិងចែកចាយចំណុចទីតាំងខាងលើជូនលោកតើលោកបានប្រាប់ឲ្យទំនាក់ទំនងទៅលោកហុងដា យើងខ្ញុំក៏បានរៀបរាប់ប្រាប់ទៅលោកវិញថាបានទំនាក់ទំនងទៅលោកហុងដាជាច្រើនដងហើយតែលោកមិនលើករួចមកក៏បានទំនាក់ទំនងទៅលោក សូ ផល្លា រួចហើយពេលនោះអង្គភាពយើងខ្ញុំបានទៅដល់ទីស្នាក់ការទៀតតែលោកមិនជួប ខណៈពេលនោះលោក ម៉ុង ប៊ុនលីម ថាឲ្យចាំបន្តិចសិនចាំលោកទំនាក់ទំនងទៅ តែពាក្យដែលគាត់ថាឲ្យចាប់មួយភ្លែតនេះគឺស្ងាត់សូន្យដូចចោលដូចសេះរហូតមកដល់ពេលនេះពុំមានឃើញការឆ្លើយតបឬជំនាញណាទាក់ទងមកឡើយ ចំណែកឯរថយន្តដឹកធ្យូងរបស់លោកស្នាវិញគឺដឹកពេញ និងដាក់លើដំបូលកម្ពស់ជិតពីម៉ែត្រទៅលើហើយចរាចរណ៍ក្នុងមួយថ្ងៃមួយឡានឬ ២ ថ្ងៃមួយឡាន ប្រភពច្បាស់កាតពីពលរដ្ឋថែមទាំងបញ្ជាក់ថាឡានរបស់មេឈ្មួញឈ្មោះស្នាចេញ១ឡានត្រូវបង់លុយឲ្យជំនាញមេព្រៃនិងបរិស្ថានចំនួន១២ម៉ឺនក្នុងមួយឡានមធ្យោបាយដឹកជញ្ជូន បន្តដាក់បន្ថែមពីលើដំបូលមានកម្ពស់ប្រហែលជិត២ ម៉ែត្រទៀត។
អាស្រ័យហេតុនេះសូមលោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប (ឯកឧត្តមទាសីហា)និងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ លោក ទៀ គឹមសុទ្ទ មេត្តាចាត់ចំណាត់ការដល់កូនចៅថ្នាក់ក្រោមផងបើបណ្ដែតបណ្ដោយតែយ៉ាងនេះច្បាស់ជារលាយហើយព្រៃតំបន់ឧទ្យានអនរក្សបឹងពេរ និង ក៏សូមស្នើរដល់ថ្នាក់ដឹកនាំទេសរដ្ឋមន្ត្រី ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលទើបទទួលបានតំណែងថ្មីបន្ថែមទៀតជារដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្មរុក្ខាប្រមាញ់ជំនួសលោក វេង សុខុន សូមលោកបញ្ចេញស្នាដៃកណ្តាប់ដៃដែកចំណាត់ការក្តៅទៅលើមន្ត្រីខិលខូចស្ពឹកស្រពន់មួយចំនួនតូចនៅតាមខេត្តនៃបទល្មើសធ្យូងនេះផងទាន! ព្រោះបច្ចុប្បន្នបទល្មើសមិនបានស្ងប់ស្ងាត់នោះឡើយស្ទើរគ្រប់ស្រុកនៅក្នុងខេត្តសៀមរាប សមដូចប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រទេសមានប្រសាសន៍ថា(បើធ្វើមេគេមិនកើតទេគ្រប់គ្រងគេមិនបានទេធ្វើមេគេរកខ្មោចអី! ដាក់ពាក្យលាឈប់ទៅ។
ប្រភពប្រជាពលរដ្ឋឲដឹងថាបទល្មើសឡធ្យូង កន្លែងស្តុបធ្យូងមានការដឹកនិងចរាចរណ៍ធ្យូងនៅក្នុងស្រុកជីក្រែងចំណុចឃុំពង្រក្រោម ពង្រលើ ឃុំខ្វាវនៅតែបើកដំណើរការមានសកម្មភាពយ៉ាងពេញបន្ទុកដដែលគ្មានការបង្រាបនោះឡើយទោះបីជាមានអ្នកសារព័ត៌មានជាច្រើនអង្គភាពចុះផ្សាយកន្លងមកក៏ដោយព្រោះអស់លោកចេញបទបញ្ជាបង្ក្រាបឲ្យតែល្អមើលតែប៉ុណ្ណោះប្រហែលជាឆ្នាំងបាយរបស់អស់លោកហើយមើលទៅ?បើមានអ្នកសារព័ត៌មានឬពលរដ្ឋរាយការណ៍ទៅគឺភាគច្រើន មិនលើកទូរស័ព្ទទេ តែបើលើកទូរស័ព្ទហើយឆ្លើយដាក់គ្នាពីមួយទៅមួយតគ្នាបណ្ដាក់ដូចខ្យង ។
ជុំវិញនៃការចុះផ្សាយ ពាក់ព័ន្ធការដឹកជញ្ជូនបទល្មើសខាងលើនេះ បើសាម៉ីខ្លួនគិតថា ការចុះផ្សាយមួយនេះ មិនមានភាពសុក្រឹតនិងយុត្តិធម៌សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំរង់ចាំធ្វើការបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ២៤ម៉ោង/២៤ម៉ោង៕