ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុក្ខារាមគោកព្រិច ស្រុកអូរជ្រៅ …

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុក្ខារាមគោកព្រិច ស្រុកអូរជ្រៅ …

ខេត្តបន្ទាយមានជ័យ៖​ថ្ងៃសៅរ៍​ ១៥កើត​ ខែទុតិយាសាឌ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ពស​២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា​ ឆ្នាំ​២០២១​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ អមដំណេីរដោយ​លោក​ លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុកនិង​ ក្រុមការងារ​ អញ្ជើញនាំយកទៀនព្រះវស្សា​ ទេយ្យវត្ថុ​ គ្រឿងឧបភោគបរិភោគ​ និងបច្ច័យ
ប្រគេនព្រះសង្ឃវត្តសុក្ខារាមគោកព្រិច ភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ឱកាសពិធីបុណ្យចូលព្រះវស្សា​ ។

ចំពោះទេយ្យវត្ថុដែលប្រគេនជូនព្រះសង្ឃគង់នៅវត្តខាងលេី​ នេះរួមមាន​ ៖​ ទៀនវស្សា​១គូ​,​ សាដក១គូ,​ អង្ករ​១០០គីឡូក្រាម​,​ មី៥កេះ,​ ត្រីខ​៥កេះធំ,​ទឹកស៊ីអ៉ីវ​ ទឹកត្រី​១០យួរ,ទឹកសុទ្ធ​៥កេះ,​ ម៉ាស់២០ប្រអប់​ រួមនឹងបច្ច័យ​បួនព្រះសង្ឃ១១អង្គ ក្នុងព្រះអង្គ១០ម៉ឺនរៀល នឹងបច្ច័យកសាងព្រះវិហារ ២០០០ ដុល្លា ។

មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ព្រះសង្ឃ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។

ឯកឧត្តមបានបន្តទៀតថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្ត ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។

 

នាឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍យើង ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *