ក្រុងប៉ៃលិន៖ទីតាំង Casino មួយកន្លែងយីហោឈ្មោះ អតីត ខេអាវិចតរីយ៉ា បច្ចុប្បន្នអត់មានឈ្មោះដោយសារម្ចាស់ទំលាក់ស្លាកចោលខ្លាចមហាជនស្គាល់ កំពុងបើកដំណើរការភ្នាល់លេងល្បែងមួយកន្លែងជ្រកក្រោមស្លាក casino ស្របច្បាប់ ស្ថិតនៅក្បែរច្រកព្រំដែនក្នុងភូមិផ្សារព្រំ ស្រុកសាលាក្រៅខេត្តប៉ៃលិន ដោយគ្មានសមត្ថកិច្ចណាហ៊ានទប់ស្កាត់បង្រ្កាបឡើយ ។ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងចម្រុះបើកភ្នាល់លេងនៅក្នុង កាស៊ីណូនេះ គឺភាគច្រើនសុទ្ធតែជាភ្ញៀវខ្មែរចូលលេង ផ្ទុយពីច្បាប់ដែលរាជរដ្ឋាភិបាលនឹងក្រសួងមហាផ្ទៃដែលអនុញ្ញាតឲ្យកាស៊ីណូទទួលឲចូលលេងតែភ្ញៀវបរទេស ។ប្រភពលរដ្ឋដដែលបានបន្តទៀតថាល្បែងសុីសងគ្រប់ប្រភេទបានបិទអស់ហើយ នៅឡើយហេតុ តែល្បែងស៊ីសង ជ្រកក្រោមស្លាកកាស៊ីណូមួយនេះនៅតែបើកភ្នាល់លេងយ៉ាងពពាក់ពពូនដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានណាឡើយ។ផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលដែលទើបតែចេញបទបញ្ជាឲ្យបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ទម្រង់ទូទាំងប្រទេស។ពលរដ្ឋក៏ដូចជាមហាជនទូទៅសំណូមពរទទូចទៅដល់លោក ជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ជា ពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសង លោកស្នងការក្រុងប៉ៃលិនក៏ដូចជាលោកអធិការស្រុកសាលាក្រៅ សូមគោរពនឹងអនុវត្តតាមបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតគណៈកម្មការថ្មីបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកធ្វើមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកដោយសារបានលាភសក្ការៈសើមមាត់សើមក។អាស្រ័យហេតុនេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកលេងល្បែងជាចំរុះច្រើនអនុញ្ញាតិឲពលរដ្ឋខ្មែរចូលលេងជារៀងរាល់ថ្ងៃដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ។ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តទាំង២៥បង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ ៕
You might like
កាន់តែអាសន្នធំហើយ…អ្នកកាសែតជាច្រើនអង្គភាព និងសហគមន៍ស៊ីវិលអ្នកកាសែតមួយចំនួនធំ ស្នើសុំ.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា.ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌.និងឯកឧត្តម ឱន យិនទៀង..រដ្ឋមន្ត្រីទទួលបន្ទុកបទល្មើស អង្គភាពប្រឆាំងអំពើពុករលួយ…. សុំជួយត្រួតពិនិត្យមើលសកម្មភាពជនទុច្ចរិតបើកល្បែងយ៉ាងក៏ឃ្លើនភ្លូកទឹកភ្លូកដី នៅក្រុងតាខ្មៅ និង ក្រុង សំពៅ ពូន ខេត្តកណ្ដាល…!!!
22/12/2024
11 Likes
103
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន ៣ ម៉ោងក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្ដេចមហាបវធិបតីហ៊ុនម៉ាណែត ដោះស្រាយវិវាទដីធ្លី ១៨ ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ដោយរលូន !!!
21/12/2024
7 Likes
76
S.A TVHD CHANEL សូមអរគុណដល់សមត្ថកិច្ចអនុវត្តបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលបានចាប់ជនល្មើសជាអ្នកសារព័ត៌មានដូចគ្នាតែធ្វើតាមទំនើងខុសច្បាប់ និងសំណូមពរបន្ត ដល់សមត្ថកិច្ចនគរបាលខេត្តកណ្តាលចាត់វិធានការទៅលើមេបនល្បែងជល់មាន់នៅក្រុងសំពៅពូន និងនាំខ្លួនជនល្មើសពាក់ពន្ធ័មកទទួលទោសតាមច្បាបបន្តបន្ទាប់ផង….!!!
19/12/2024
11 Likes
156
ដូចជាមិនប្រក្រតីទាល់តែសោះ! ប្រើច្បាប់ស្រុក ឬច្បាប់ព្រៃ បើប្រើច្បាប់ស្រុក «អ្នកសូក និងអ្នកស៊ីសំណូកមានទោសដូចគ្នា» បើប្រើច្បាប់ព្រៃគឺផ្អែកតាមសារាចរលេខ៥៤ អាចោររួចខ្លួន អ្នកជា ជាប់គុកទៅវិញ…!!!
18/12/2024
22 Likes
190