លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ ដឹកនាំកម្លាំងសហកាជាមួយកម្លាំងយោធាលេខ៥១ ចុះល្បាតឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ជូនមនុស្សឆ្លងដែន នៅចំណុចអូរព្រំដែនកម្ពុជា-ថៃ !!!

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ ដឹកនាំកម្លាំងសហកាជាមួយកម្លាំងយោធាលេខ៥១ ចុះល្បាតឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ជូនមនុស្សឆ្លងដែន នៅចំណុចអូរព្រំដែនកម្ពុជា-ថៃ !!!

 

ចេញផ្សាយ:ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១

ខេត្តបន្ទាយមានជ័យ៖ ដោយគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជាករវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ ដឹកនាំកម្លាំង សហកាជាមួយកំលាំងយោធាកងពលលេខ៥១ ចុះល្បាតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ដែលជាមុខសញ្ញាចាស់ ជូនមនុស្សលួចឆ្លងដែន នៅចំណុចខាងមុខកាស៊ីណូ DNA ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០៤:២៥នាទីទៀបភ្លឺ ។

លោកអនុសេនីយ៍ទោ ពុធ ដា នាយរងប៉ុស្តិ៍បឹងសាគូបានអោយដឹងថា៖ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ៖

ទី១-ឈ្មោះ ឡូញ ឡែម ភេទប្រុស អាយុ២៩ឆ្នាំ (សង្ស័យមេខ្យល់) រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ទី

២-ឈ្មោះ សាន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ (សង្ស័យមេខ្យល់) រស់នៅភូមិ/ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍បឹងសាគូ បានសួរនាំហើយ និង ត្រួតពិនិត្យឃើញមាន: ទូរស័ព្ទដៃ០១គ្រឿង មានសារជាសម្លេងឆ្លើយឆ្លងគ្នាចាំទទួលមនុស្សនៅខាងក្រោយផ្សារឡុងក្លឿ(ប្រទេសថៃ) និងចំនួនម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ។

លោកបន្តទៀតថា៖ ដោយយោងតាមបញ្ជារបស់លោកមេបញ្ជាការរងទទួលទិសអោយនាំជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង បញ្ជូនទៅទីបញ្ជាការវរសេនាតូចលេខ៩១១ ដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕ដោយ:លោក ណៃ ថាន រដ្ឋបាល គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *