ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ត្រី បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អមដំណើរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញត្រួតពិនិត្យទីតាំង និងកម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ គណ:បញ្ជាការឯកភាពស្រុកមង្គលបូរី កំពុងចុះជួយជញ្ជូនគ្រាប់ស្រូវពូជដែលជាអំណោយដ៍ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ត្រៀមសំរាប់ចែកជូនដល់ប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារទឹកទំនន់ ស្ថិតនៅ ផ្សារចំការតាដោក ភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបុរី និងខេត្តបន្ទាយមានជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *