ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះបំពេញការងារ នៅតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ !!!

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះបំពេញការងារក្នុងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥។

អញ្ជើញអមដំណើរមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង ពលទាហាន ចំណុះយោធភូមិភាគទី៥។

ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរដល់កម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដែលបានប្រឹងប្រែងអនុវត្តបានល្អប្រសើររាល់បទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូនកន្លងមក ពិសេសបានចូលរួមយ៉ាងសកម្មសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តតាមក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ពលករឆ្លងដែនពីថៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងទឹកដីកម្ពុជាកន្លងមកបានដោយជោគជ័យគួរជាទីមោទន:៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *