ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២ ក្រុមកីឡាបាល់ទាត់ មកពីខេត្តសៀមរាប ជួបប្រកួតលក្ខណៈមិត្តភាព និងផ្លាស់ប្ដូរបច្ចេកទេស ជាមួយក្រុមកីឡាមហាជនខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យរួមនិងមានការចូលរួមពីកីឡាករ នៅតារាងបាល់ទាត់ Happy Sport ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបញ្ជាក់ថា ការប្រកួតនេះមិនផ្តោតទៅលើលទ្ធផលនៃការចាញ់ឈ្នះនោះទេ គឺដេីម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកីឡាករនិងកីឡាករ មួយវិញទៀតជាការចូលរួមលើកកម្ពស់វិស័យកីឡា ក៏ដូចជាលេងកីឡាដើម្បីសុខភាពផងដែរ ។
ក្រោយពីបញ្ចប់នៃការប្រកួត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវការកោតសរសើរចំពោះកីឡាករទាំងពីរក្រុម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត គោរពទៅតាមវិន័យនៃការប្រកួតបានយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕