ខេត្តតាកែវ ៖ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាបករណីគ្រឿងញៀនជាក់ស្តែង ចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើកស្រុកគីរីវង់ ខេត្តតាកែវ។
លទ្ធផលឃាត់ខ្លួនបានមនុស្ស ០៤នាក់ និងដករហូតវត្ថុតាងរួមមាន៖
១- ម្សៅក្រាមពណ៏សថ្លាចំនួន ១៨ កញ្ចប់ (ធំ១១កញ្ជប់ តូច០៧ ) ទម្ងន់ = ៦១៧.២៧ក្រាម ( ថ្លឹងទាំងសំបកថង់ )
២- ថ្នាំគ្រាប់ប្រភេទ WY ពណ៍៌ឈាមជ្រូកចំនួន ០៨ កញ្ចប់ (ធំ០៧កញ្ជប់) ស្មើនិង ១៣២០គ្រាប់ ទម្ងន់= ១៤៥.៩៣ក្រាម ( ថ្លឹងទាំងសំបកថង់ ) ។
៣- ប្រាក់ដុល្លារចំនួន ២៤០០$ ( ពីពាន់បួនរយដុល្លាអាមេរិច ) ប្រាក់រៀល ២,៦៥៥,០០០រៀល ( ពីរលានហុកសិបប្រាំមុឺនរៀល )។
៤- ដបទឹកសុទ្ធធំចំនួន០១( មានផ្ទុកដោយទឹកសារធាតុញៀន )
៥- ទូរស័ព្ទចំនួន ០៣គ្រឿង (ម៉ាកViVO, iPhne, iphone11ProMaX) និងម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដា C125ពណ៌ក្រហម ស្លាកលេខតាកែវ 1F2238និង ម៉ាក់BeaTពណ៌ ស ខៀវ ស្លាកលេខតាកែវ 1Y2809 ព្រមទាំងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នឹងរក្សាទុកនៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីបន្ត ៕