លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋ៧៧គ្រួសាររងគ្រោះដោយទឹកជំនន់!!!

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃសៅរ៍ទី០១ខែតុលា ឆ្នាំ ២០២២ នៅវេលាម៉ោង០៨ និង៤០ នាទី លោក គាត ហ៊ុល អភិបាលនៃអភិបាលក្រុងប៉ោយប៉ែតដឹកនាំក្រុមការងារ អមដំណើរដោយលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង០៣ចំណុច ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ចំនុចទី០១.ក្នុងផ្សារមង្គលមានចំនួន៣៣គ្រួសារចំណុច ចំនុចទី០២.នៅសាលារៀនកូរ៉េ មានចំនួន៤៤គ្រួសារ សរុបទាំងពីរចំណុចក្នុងភូមិប៉ោយប៉ែតដដែលស្មើនឹង៧៧គ្រួសារ ដែលត្រូវបានអាជ្ញាធរភូមិជម្លៀសឡើងមកនៅលើទីទួលសុវត្ថិភាពនិងចំណុចទី០៣ គឺចេះចែកជូនបងប្អូនប្រជាពលរដ្ឋ ដល់ផ្ទះដែលពុំទាន់បានឡើងមកលើគោក។

ឆ្លៀតក្នុងឱកាសនោះដែរលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និង លោក វ៉ា ជឹមណារ៉េត សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត បានផ្ដាំផ្ញើរនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះកូនចៅ ពីព្រោះថាទឹកអូរព្រំដែនកម្ពុជាថៃកំពុងតែឡើងខ្លាំង និងឲ្យចេះថែរក្សាអនាម័យឲ្យបានល្អជៀសវាងការឆ្លងរោគផ្សេងៗ ការចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិប៉ោយប៉ែតសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត របស់លោកអភិបាលក្រុងនិងលោកចៅសង្កាត់និងក្រុមការងារចុះជួយរបស់ក្រុងប៉ោយប៉ែតបានបញ្ចប់នៅវេលាម៉ោង១១និង១៥នាទី ថ្ងៃត្រង់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *