ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការផ្នែកសឹករងម៉ាឡៃ ដឹកនាំកម្លាំង សហការជាមួយកម្លាំងសមត្ថកិច្ចចំរុះ ដឹកនាំរួមដោយ លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ ចុះជួយជញ្ជួនសម្ភារៈទៅកាន់ទីទួលសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ ៖ ស្រុកម៉ាឡៃ គឺជាស្រុកមួយដែលងាយរងគ្រោះ និងទឹកជំនន់ជន់លិចលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដោយសារតែភូមិសាស្រ្តស្រុកនេះមានជួរភ្នំច្រើន និងនៅជាប់តាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ហេតុដូច្នេះសូមបងប្អូន មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ជាពិសេស ពេលដែលកំពុងមានជំនន់ទឹកភ្លៀង និងភ្លៀងធ្លាក់ខ្លាំង សូមប្រុងប្រយ័ត្នចំពោះកូនចៅ ចៀសវាងមានយថាហេតុណាមួយកើតឡើង ខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ ហើយទឹកនៅ តែបន្តឡើង ៕