ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការស្តីទី តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អមដំណើរ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចុះចែកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ព្រោះភ្លៀងនៅតែបន្តធ្លាក់ចុះ អាចនឹងមានទឹកជន់ឡើងបន្ថែមទៀត ជាពិសេសត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីជៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬ ទិច ៕