សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២១ សម្រាប់ឆមាសទី២ ជាមូលប្បទានបត្រចំនួន ១៥លានរៀល ដល់អង្គការអាហ្វេស៊ីបកម្ពុជា…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២១ សម្រាប់ឆមាសទី២ ជាមូលប្បទានបត្រចំនួន ១៥លានរៀល ដល់អង្គការអាហ្វេស៊ីបកម្ពុជា…

ចេញផ្សាយ:ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com
ចាងហ្វាងការផ្សាយ:092 917708/097 5656393

ក្នុងឱកាសប្រគល់ថវិកានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតស្រឡាញ់ចំពោះ កុមារី យុវនារី និងបុគ្គលិកទាំងអស់ ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ បណ្តុះបណ្តាលនៅក្នុងអង្គការ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលបានផ្តល់ភាពកក់ក្តៅទាំងផ្លូវកាយ-ចិត្ត ដល់កុមារី-យុវនារីទាំងអស់ និងសូមផ្តាំផ្ញើ ថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ អនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

លោកស្រី ម៉ម សុម៉ាលី ស្ថាបនិកអង្គការអាហ្វេស៊ីបកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ជានិច្ចកាល សម្តេច តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ក្មួយៗ ចៅៗទាំងអស់នៃអង្គការអាហ្វេស៊ីបកម្ពុជា ឱ្យរស់រានក្នុងភាពថ្លៃថ្នូរ និងសុភមង្គល។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាប្រចាំឆ្នាំចំនួន ៣០លានរៀល (ឆមាសទី១ ចំនួន ១៥លានរៀល និងឆមាសទី២ ចំនួន ១៥លានរៀល) ជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា បានចំនួន ៣ឆ្នាំរួចមកហេីយ គិតចាប់តាំងពីឆ្នាំ២០១៩មក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *