ខេត្តសៀមរាប ៖ នៅតែសង្កេតឃើញថា៖ ម្ចាស់ទីតាំង ទាំង៤កន្លែង នៅតែមានឥទ្ធិពល អាចបើកដំណើរការ ស្វាគមន៍ អោយភ្ញៀវដែលញៀនល្បែងចូលទៅចាក់ភ្នាល់ ដាក់ប្រាក់ ចាញ់ឈ្នះរាប់លានរៀលការលក់នោះគឺ ល្បែងសម័យថ្មី ជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ មាន៤កន្លែង ៖
ទីតាំងទី១-នៅក្នុងតារាងបាល់ទះ គ្នានយីហោ ផ្លូវចុងកៅស៊ូ ចម្ង៉ាយពីភ្លើងស្តុប១៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ស្លក្រាម ក្រុងសៀមរាប។
ទី២-នៅចំនុចក្បាលស្ពាន អាងក្រពើ ក្នុងហាង ហេងហេង កាហ្វេ ស្ថិតភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ទី៣-នៅផ្សាក្រោម ទល់មុខបេនឡាន កាពីតូ លស្ថិតក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប។
ទី៤-ក្នុងហាង កាហ្វេ មួយកន្លែង ខាងជើងផ្សារដើមក្រឡាញ់ ក្បែរផ្លូវ៣០សិប ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប។
គួររំលឹកផងដែរថា៖ កន្លងមកទីតាំងទាំង៤ខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍និងកម្លាំងអធិការក្រុងសៀមរាប ធ្លាប់ចុះបង្ក្រាបនិងអោយម្ចាស់ទីតាំងធ្វើកិច្ចសន្យា បញ្ឈប់បើកលេងមួយដងជាពីរដងរួចមកហើយ។
តែនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នេះក្រុមសារព័ត៌មានយើងខ្ញុំ បានចុះទៅថតដល់ចំនុចទីតាំងទាំង៤ផ្ទាល់ បូករួមទីតាំងលោក ខ្លា នៅជើងផ្សារដើមក្រឡាញ់ ឃើញថាមាននៅបើកលេង ជល់មាន់តានទូរទស្សន៍អនឡាញ ភ្នាល់ដាក់ប្រាក់ ក្នុង១គូៗ ចាប់ពី១លានរៀល ទៅ ២លានរៀល ផ្តុំក្បាលគ្នាលេងស្រែកហ៊ោរទ្រហឹងអឺងកងបានយ៉ាងរលូនដដែល ដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានធ្វើការបង្ក្រាបឡើយ សង្ស័យត្រូវថ្នាំសណ្ដំ $.៛ ពីម្ចាស់ទីតាំងទាំងនោះអស់ហើយមើលទៅ។
យោងតាមប្រភព មតិ រិះគន់ ពីមហាជនគ្រប់មជ្ឈដ្ឋាននិងប្រជាពលរដ្ឋដែលរស់នៅក្រុងសៀមរាប ខេត្តសៀមរាប បាននាំគ្នារិះគន់នៅតាមរាន កាហ្វេ ឬ ហាង គុយទាវ ខ្មែរកាហ្វេ យ៉ាងចាស់ដៃថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនបើកដៃ ធ្វើម្តេចម្ចាស់ទីតាំងទាំងនោះ អាចបើកដំណើរការលេងឡើងវិញបានទៅ កុំទៅឆ្ងល់អី.?។
ប្រជាពលរដ្ឋបាននាំគ្នា រអ៊ូ រទាំ និងលើកឡើងថា ចាប់តាំងពីពីលោក តេង ចាន់ណាត ឡើងមកជាស្នងការខេត្ត និងលោក ដា ចំរើន ឡើងមកកាន់ជាអធិការក្រុងសៀមរាប ល្បែងជល់មាន់ភ្នាល់ដាក់លុយ តាមប្រព័ន្ធទូរទស្សន៍អនឡាញ ដុះកើនឡើងរីកដូចផ្សិត នៅតាមហាងកាហ្វេក្នុងសង្កាត់នីមួយៗនៃក្រុងសៀមរាប ខេត្តសៀមរាប តែពុំទាន់ឃើញកម្លាំងលោកស្នងការខេត្តចុះមកបង្ក្រាបនៅឡើយទេ មកទល់នឹងពេលនេះ។
បើយោងតាមសម្តីលោកមេប៉ុស្តិ៍សង្កាត់សាលាកំរើក បានអោយក្រុមសារព័ត៌មានយើងខ្ញុំដឹងតាមទូរសព្ទ័ដែល នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ថា ទីតាំងខាងលើ ត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ការបើកលេង ភ្នាល់ដាក់ប្រាក់ ម្ដងជាពីរដងរួចមកហើយ អញ្ចឹងចាំបន្តិចលោកនឹងដាក់កម្លាំងលោកចុះទៅបង្ក្រាប។
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាដាក់អធិការកិច្ចចុះបង្ក្រាបទីតាំងជាច្រើនកន្លែងខាងលើផងទាន! ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច គ្មានទេ អំពើលួច ឆក់ ប្លន់ នឹងអំពើហិង្សាកើតឡើងក្នុងគ្រួសារ ដើម្បីធានាបាននៅសុខសន្តិភាពជូនប្រជាពលរដ្ឋ ៕