ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមអាជីវករក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណ បាននាំយក អង្ករ៥តោនមី៥០កេស ត្រីខ៥កេសធំ ទឹកត្រី៥០យួរ
ទឹកស៊ីអ៊ីវ៥០យួរ ទឹកសុទ្ធវីតាម៥០កេស ឧបត្ថម្ភដល់កងកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃក្នុងអង្គភាព។
ក្រុមអាជីវករដែលនាំ អង្ក គ្រឿងឧបភោគ បរិភោគ មកចែកជូនថ្ងៃនេះរួមមាន:
១. លោក ច័ន្ទ ប៊ុនសួគ៌ ម្ចាស់គំរោងដីល្វែងអូរនាង
២. លោក ឡៃ តារាវិឆ័យ ម្ចាស់ហាងលក់ទូរសព្ទ័ដៃឆៃ វរ:យុទ្ធ
៣. លោក ឡេង វិបុល ម្ចាស់ភោជនីដ្ឋានប្រជាប្រិយ
៤. លោក សោ ម៉េងគង់
៥. លោក ឈឹម គឹមឡេង។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណ និងជូនពរដល់បងប្អូនអាជីវករទាំងអស់ រកទទួលទានកាន់តែមានបាន និង សូមជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ ៕