ជនសង្ស័យជនជាតិថៃ០១នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន !!!

ខេត្តបន្ទាយ​មាមានជ័យ ៖ ដោយគោរពបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដឹកនាំផ្ទាល់ពីលោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ នៅរសៀលម៉ោង១៥ និង០០នាទី ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ​២០២២ បេីកប្រតិបត្តិការបង្ក្រាប​ ឃាត់ខ្លួនជនជាតិថៃម្នាក់​ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន​ នៅចំណុចអាគារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ នាំមកកាន់មូលដ្ឋាន​កងអាវុធហត្ថ​ក្រុង​ចាត់ការតាមនិតិវិធី​។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា​ ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋថាមានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងអាវុធហត្ថ​ក្រុងប៉ោយប៉ែត បានចុះដល់ចំណុចកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ូផារ៉ាត ឈុំស៊ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

វត្ថុតាងរួមមាន ៖

១.ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន ០១កូនថង់កិប ទម្ងន់ ២,៨៦ក្រាម

២. ទូរស័ព្ទ ចំនួន ០១គ្រឿង

៣.កូនកាំប៊ិត​ដងជ័រចំនួន០១ដេីម

៤.កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១

៥.អត្តសញ្ញាណបណ្ណសញ្ជាតិថៃ ចំនួន១សន្លឹក។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយជនសង្ស័យ​ បានសារភាពថា​ រូបខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសនូវសារធាតុញៀនពិតប្រាកដមែន ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

កម្លាំងអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនខ្លួនជនសង្ស័យ​ជនជាតិថៃ​ម្នាក់​ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី

បច្ចុប្បន្ន ៖ ជនសង្ស័យ០១នាក់ រួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការតាមនិតិវិធីបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *