មេបញ្ជាការ វរសេនាតូចថ្មេីរជេីងលេខ៥១៣ ស្វ័យត្រួតពិនិត្យកម្លាំងអន្តរាគមន៍ត្រៀមដោះស្រាយយថាហេតុក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ !!!

ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មេីរជេីងលេខ៥១៣ បានធ្វើការស្វ័យត្រួតពិនិត្យកម្លាំងអន្តរាគមន៍ មធ្យោបាយ គ្រឿងបំពាក់ អាវុធ-គ្រាប់ តាមឯកតា ដើម្បីត្រៀមដោះស្រាយយថាហេតុនៅនឹងកន្លែង និងរងចាំបទបញ្ជាថ្នាក់លើ ២៤ម៉ោងលើ២៤ម៉ោង នៅទីបញ្ជាការការវរសេនាតូចថ្មើរជើងលេខ៥១៣ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះដែរលោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានបញ្ជាក់ថា ទោះបីជាកម្លាំងមួយចំនួនកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យ៉ាងណាក្ដី កម្លាំងដែលនៅសល់ក្នុងទីតាំងគឺត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយមហន្តរាយធម្មជាតិផ្សេងៗកើតមានក្នុងភូមិសាស្រ្តទទួលខុសត្រូវ ក៏ដូចជាត្រៀមកម្លាំងសម្រាប់អនុវត្តតាមបទបញ្ជារបស់ថ្នាក់លើបានទាន់ពេលវេលាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *