បុរសម្នាក់ លួងលោមនារីវ័យ១៥ឆ្នាំម្នាក់ធ្វើការងារក្នុងហាង សែនសប្បាយ៥ ចេញទៅផឹកនៅផ្ទះមេ ហើយបានចាប់រំលោភនាងបានសម្រេច ចំនួន៤ដង នាងនៅមិនទាន់ទទួលបាន ភាពយុត្តិធម៌នៅឡើយទេ.!!!

ខេត្តសៀមរាប៖ នារី វ័យ១៥ឆ្នាំម្នាក់ ដែលជាជនរងគ្រោះ ក្នុងសំណុំរឿង ចាប់រំលោភ សូមស្នើសុំទៅដល់ ឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្តសៀមរាប មេត្តាជួយរកយុត្តិធម៌ និង ចាប់ជនល្មោភកាមខាងលើ មកផ្តន្ទាទោសតាមច្បាប់ ដើម្បីរកយុត្ថិធម៌ ជូនដល់រូបនាងផងទាន៕

មានករណីបុរសម្នាក់ក្នុងចំណោមមានគ្នាចំនួន៨នាក់ ប្រុស៥នាក់ (ស្រី៣នាក់) បាននាំគ្នាចេញពីហាងផឹកស៊ី នៅ (សែនសប្បាយ៥) កាលពីនៅវេលាម៉ោង០២ និង ៣០ នាទីយប់ កាលពីថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២២ ដោយបុរសរូបនោះ បានបបួលនារីរងគ្រោះថា៖ ទៅផឹកសុីនៅផ្ទះមេបន្តទៀត ខណៈពេលកំពុងផឹកសុីមានគ្នាសរុបចំនួន៨នាក់ ស្រី៣នាក់ រួមនិងរូបខ្ញុំផ្ទាល់ឈ្មោះ ហ.ស.ល.ត. អាយុ ១៥ ឆ្នាំ រស់នៅ ភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប ។

មុនកើតហេតុ នារីរងគ្រោះបានរៀបរាប់ប្រាប់បណ្តាញព័ត៌មានជាច្រើនអង្គភាពអោយដឹងដែរថា៖ ពេលនោះនាងស្រវឹងស្រាខ្លាំង ខណៈពេលកំពុងផឹកសុីនៅក្នុងផ្ទះមេ បុរស ល្មោភកាម បាននាំនាងទៅ ពេលនោះនាងបានសុំមកផ្ទះមុន តែបុរសល្មោភកាម រូបនោះបាននិយាយថា៖ ចាំចប់សិនទៅ ហើយបានអោយនាងឡើងទៅដេកនៅបន្ទប់ ខាងលើផ្ទះសិន ជនរងគ្រោះក៏បានឡើងទៅដេកនៅបន្ទប់ខាងលើផ្ទះ ដើម្បីរង់ចាំចប់កម្មវិធី ហើយអោយបុរសខាងលើជូននាងត្រឡប់ទៅបន្ទប់របស់ខ្លួនវិញ ដោយសារនាងមានសភាពស្រវឹងខ្លាំងពេក នាងក៏បានដេកលង់លក់ មិនដឹងខ្លួន រហូតត្រូវបានជនល្មោភកាមរូបនោះ បានឡើងទៅដេកជាមួយហើយបានរំលោភនាងបានសម្រេចរហូតដល់ទៅចំនួន៤ដង។ នារីរងគ្រោះបានបន្តថា៖ ក្នុងពេលកំពុងផឹកសុីជុំគ្នា ក៏មានក្រុម ជនល្មោភកាម បានដកកាំភ្លើង ចុះឡើងៗ ដាក់លើតុ សំញ៉ែងស្រីស្នេហ៍ នារីពីរូបទៀតដែលបានមកអង្គុយផឹកសុីជាមួយគ្នាផងដែរ តែនារីរងគ្រោះ នាងមិនបានស្គាល់នារីពីនាក់នោះទេ មិនដឹងថាគេហៅមកពីណាដែល ពេលនោះដោយសាឃើញគេដកកាំភ្លើងផងនោះ នាងមានការភ័យខ្លាចទើបនាងមិនហ៊ានប្រកែក រហូតដល់ព្រឹកឡើង បុរសរូបនោះ ក៏បានដឹកនាងតាម ម៉ូតូ មកដល់ជិតមុខបន្ទប់ដាក់នាងចុះ ហើយត្រឡប់ទៅវិញ ។

បន្ទាប់កើតហេតុមក នារីរងគ្រោះបានរៀបរាប់ប្រាប់បងស្រីបង្កើតរបស់នាង ហើយក៏បាន សម្រេចចិត្តនាំនារីរងគ្រោះទៅដាក់ ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែកក្តដាឆ្នាំ២០០២ បន្ទាប់មកសមត្ថកិច្ចបានកំណត់មុខជនល្មោភកាមបាន តែមិនបានធ្វើការឃាត់ខ្លួនបុរសនោះឡើយ ដោយទុកអោយជនល្មោភកាមនោះ ព្យាយាមសម្របសម្រួលគ្នាជាមួយនារីរងគ្រោះ តែមិនត្រូវគ្នា ក្នុងការសម្របសម្រួលនោះទេ ដោយនារីរងគ្រោះទាមទាសំណង (មួយមុឺនដុល្លា) ក្រោយមកបុរសរូបនោះតែងតែខលមក និយាយ សុំអោយនាងសម្រួលគ្នា ហើយថែមទាំងបានឌឺដងជនរងគ្រោះជាច្រើនលើកច្រើនសាផងដែរ ដូចជានិយាយមកជនរងគ្រោះថា៖ អូនគេងជាមួយបងប្រយ័ត្នមានកូន ដូចមិនមានការភ័យខ្លាចចំពោះសំណាញ់ច្បាប់ទាល់តែសោះ.! ក្នុងនោះក៏មានមេការហាងសែនសែនសប្បាយ៥ មិនស្គាល់ឈ្មោះ និង ថៅកែហាង តែងតែខលមកបងស្រីរបស់ជនរងគ្រោះ សុំអោយសម្របសម្រួលគ្នាបន្តិចបន្តូចបញ្ចប់រឿងទៅ ហើយបាននិយាយប្រាប់បងស្រីរបស់នារីរងគ្រោះថា៖ ជនល្មោភកាមគេជិះឡាន សុទ្ធតែស្លាកលេខរដ្ឋ ហាក់បីដូចជាបំភ័យនាងដែលគ្មានខ្សែរ និងគ្មានខ្នងបង្អែកអោយមានការភ័យខ្លាចថែមទៀត។

បើយោង បទសម្ភាសន៍ សមត្ថកិច្ចទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ស្នងការរដ្ឋានខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា៖ ចំពោះករណីនេះ លោកបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការហើយ ដោយសារ ភាគីទាំងពី សម្រួលគ្នាមិនត្រូវ តែមកដល់ពេលនេះ នារីរងគ្រោះពោលថា៖ ខ្លួននូវមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។

ជាចុងក្រោយ នារីវ័យ១៥ឆ្នាំ ដែលរងគ្រោះសូមស្នើសុំទៅដល់ ឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្តសៀមរាប មេត្តាជួយរក យុត្តិធម៌ និង ចាប់ជនល្មោភកាមខាងលើ មកផ្ដន្ទាទោសតាមច្បាប់ ដើម្បីរក យុត្ថិធម៌ ជូនដល់រូបនាងខ្ញុំផងទាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *