ខេត្តឧត្ដរមានជ័យ៖ ក្រុមហ៊ុន 8888 កំពុងបើកល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមទូរទស្សន៍អនឡាញ ពាសពេញភូមិស្រុកទៅហើយ តែនៅឡើយលោក ស៊ូ នូវ អធិការស្រុកអន្លង់វែង និង លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងក្រោមឱវាទ ធ្វើការចុះបង្រ្កាបសោះ.! សង្ស័យថាលោកអធិការ និងលោកស្នងការខេត្ត ត្រូវថ្នាំសណ្ដំពីក្រុមហ៊ុន 8888 ដែលកំពុងបើកបនល្បែងខុសច្បាប់ហើយមើលទៅ។
ដោយយោងតាមប្រភពពីប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសង បាននាំគ្នាលើកឡើងនៅតាមហាង កាហ្វេ ថា៖ សព្វថ្ងៃនេះ ល្បែងមានច្រើនប្រភេទណាស់ ហើយឥឡូវ មានល្បែងភ្នាល់ ជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញទៀតផង
ក្នុងមួយគូរៗ ចាប់ពី១លានរៀលឡើងទៅ ដាក់លុយ ចាញ់និងឈ្នះ ស៊ីសងភ្លាមៗ សាហាវជាង លេងជល់មាន់ តាមភូមិទៀត។
ប្រភពដដែលបានបន្តទៀតថា ក្រុមអ្នកញៀនល្បែងទាំងនោះកំពុងក្លាយជាទាសកល្បែងងើបមុខមិនរួចហើយ ធ្វើអោយសង្គមគ្រួសារ១ រងគ្រោះដោយប្តីងប់ងល់និងលេងល្បែង។
ប្រភពដដែលបានបន្តថា បើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន នៅតែបើកជំហរអោយក្រុមហ៊ុន 8888 បោះទីតាំង និង ប្រព្រឹត្តបទល្មើសបើកបនល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ ជាច្រើនកន្លែង មានដូចជានៅភូមិ៖
ទី១.ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។
ទី២.លើខ្នងភ្នំដងរ៉ែក ច្រកអត្តរជាតិជាំ សាងុាំ ស្រុកអន្លង់វែង។
ទី៣.ភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ច្បាស់ជាភូមិឃុំ កើតមានអំពើ ចោរលួច ឆក់ ប្លន់ និង អំពើរ ហឹង្សាកើតមានក្នុងគ្រួសារ ជាមិនខានឡើយ។
ប្រភពបញ្ជាក់ថា៖ នៅមានទីតាំងដ៍ធំមហិមាមួយ បើកចំពីមុខបឹងស្នោរ ភូមិបឹងឈូក សង្កាត់សំរោង ក្រុងសំរោង ក្រុមហ៊ុនយី 8888 តែម្ដង ហើយឃើញក្រុមញៀនលេងល្បែងប្រមូលផ្ដុំគ្នាលេងច្រើនណាស់។
គួររំលឹកផងដែរថា៖ កាលនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២២ ក្រុមការងារយើងក៏បានធ្វើសេចក្ដីរាយការណ៍ដល់លោក ស៊ូ នូវ អធិការស្រុកអន្លង់វែងដែរ ពាក់ព័ន្ធនិងទីតាំងបនល្បែងជល់មាន់តាមទូរទស្សន៍អនឡាញលោកបានប្រាប់ថា និងចាត់វិធានការ។ចំណែកលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា ចាំអោយលោកអធិការចុះទៅត្រួតពិនិត្យ។ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះដែល ភ្នាក់ងារសារព័ត៌មានយើងខ្ញុំ នៅតែឃើញទីតាំងជាច្រើនកន្លែងខាងលើ បើកលេងដដែល ហើយក៏ពុំឃើញកម្លាំងលោកអធិការស្រុកអន្លង់វែង និងខេត្តចុះមកទប់ស្កាត់ ឬបង្ក្រាបនៅឡើយទេ។
ប្រជាពលរដ្ឋក៏ដូចជាមហាជនសូមស្នើសុំនិងសូមសំណូមពរទៅដល់សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមមេត្តាដាក់កម្លាំងអធិការកិច្ច ចុះធ្វើការស៊ើបអង្កេត និងពិនិត្យមើលនៅក្នុងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យផងទាន.! ព្រោះល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមទូរទស្សន៍អនឡាញ កើតមានច្រើនណាស់ទាន៕