បែកធ្លាយទៀតហើយ ! បងប្អូន រត់ម៉ូតូឌុប និង ផាសអាប់ ដែលអត់ខ្សែ អត់បក្សពួក កុំសង្ឃឹមឈប់ចត រឺរត់ដឹកភ្ញៀវនៅបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានអោយសោះ បើមិនបង់ខ្ទង់ខែអោយសមត្ថកិច្ចប្រចាំការនៅទីនោះ !!!

 

ខេត្តបន្ទាយមានជ័យ ៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គិតចាប់ពីថ្ងៃបើកដំណើរការច្រក ចេញ-ចូល កម្ពុជា-ថៃ មកដល់ខែសីហា ឆ្នាំ២០២២នេះ មហាជនគ្រប់មជ្ឈដ្ឋានសង្កេតឃើញថា មានអ្នកលេងបណ្តាញសង្គម fb និង បណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព ធ្វើការចុះផ្សាយរិះគន់ម្តងហើយម្តងទៀតទៅលើ លោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ថាលោកកំពុងបើកដៃអោយកូនចៅក្រោមឱវាទ ដាក់ខ្ទង់ខែ ពីក្រុមម៉ូតូឌុប និង ផាសអាប់” ក្នុងម៉ូតូឌុប១គ្រឿង ក្នុង១ខែ ១,០០០បាតទៅ១,៥០០បាត និង ផាសអាប់ ១គ្រឿង ក្នុង១ខែ ២,០០០បាត ទៅ៣,០០០បាត ទើបអាចចតនៅទីនោះ និង ចាប់ម៉ូយ ដឹកភ្ញៀវ ចេញ-ចូល បាន។

ចំណែកក្រុមអ្នកដែលមិនបានបង់ខ្ទង់ខែអោយ គ្មានសិទ្ធិចតឈប់ រឺ ដឹកភ្ញៀវបានជាដាច់ខាត ដូចជាអយុត្តិធម៌ពេកហើយទេដឹង? សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលមានមុខរបរត្រឹមជាអ្នក រត់ម៉ូតូឌុប និង ផាសអាប់ ដែលអត់ខ្សែអត់បក្សពួក.??? នៅមានវគ្គបន្ត (រាយការណ៍បឋម:) បើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ព័ត៌មានមួយនេះមិនមានភាពសុក្រឹត និង យុត្តិធម៌ សម្រាប់ខ្លួនទេនោះ.! សារព័ត៌មានយើងខ្ញុំ រង់ចាំធ្វើការស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *