ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋកំពុងនាំគ្នាមានចម្ងល់យ៉ាងខ្លាំង ទៅលើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកខេត្តឧត្តរមានជ័យ រឿងបកស្រាយថា ក្រសួងមហាផ្ទៃដែលសម្រេចចេញលិខិតអនុញ្ញាតអោយក្រុមហ៊ុន(សាមនខេមរៈអភិវឌ្ឍន៍)បើកបនល្បែងបាញ់កាំជ្រួចរំសេវជាតិផ្ទុះ ទៅជាល្បែងចាក់ភ្នាល់ដាក់រាប់ម៉ឺនសែនបាត ដែលល្បែងបាញ់កាំជ្រួចនេះ កំពុងពេញនិយមសម្រាប់ប្រជាជនថៃ តែត្រូវបានអាជ្ញាធរនិងរាជរដ្ឋាបាលនៃប្រទេសថៃហាមឃាត់ និងមិនអនុញ្ញាតអោយប្រព្រឹត្តបើកលេងឡើយ។
យោងតាមប្រភពអ្នកលេងល្បែងនេះបានបញ្ជាក់ថា៖ ថ្មីៗនេះ ក្រុមហ៊ុន(សាមនខេមរៈអភិវឌ្ឍន៍) កំពុងនាំចូលសារធាតុ រំសេវជាតិផ្ទុះ ចូលមកបោះទីតាំងជិតច្រកទ្វារអន្តរជាតិជាំ សាងុាំ ស្ថិតនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង យ៉ាងគគ្រឹងគគ្រេង បើកលេងមានក្រុមអ្នកញៀនល្បែងខ្មែរ-ថៃ ច្រើនកុះក ផ្ដុំក្បាលគ្នាសម្រុកចូលទៅចាក់ល្បែងភ្នាល់ដាក់លុយរាប់លានសែនបាត ហើយទីតាំងនេះ មានប្រជាការពារភូមិ(សន្តិសុខភូមិ)ទាហាន ឈជើងតាមព្រំដែន និង ស្ថាប័នសម្ថកិច្ចជួយរក្សាសុខសុវត្ថិភាពដល់ក្រុមហ៊ុនបើកបនល្បែងនេះផងដែរ។
ពលរដ្ឋបានចោទជាសំនួរទៅអាជ្ញាធរមានសម្ថតកិច្ចស្រុកខេត្តឧត្តរមានជ័យ ជាពិសេសទៅដល់ក្រសួងមហាផ្ទៃ តើការដាក់អោយដំណើការល្បែងបាញ់កាំជ្រួចរំសេវជាតិផ្ទុះភ្នាល់ដាក់លុយរាប់លានសែនបាត យ៉ាងសន្ធឹកសន្ធាប់បែបនេះវាទៅជាយ៉ាងណា.?ហើយការចេញលិខិតអនុញ្ញាតអោយក្រុមហ៊ុន(សាមនខេមរៈអភិវឌ្ឍន៍) បើកអាជីវកម្មល្បែងភ្នាល់ដាក់លុយស្របច្បាប់មួយនេះពិតមែនដែរទាន.!ឫមួយគ្រាន់តែជាខែលការពាររបស់ថ្នាក់ក្រោមដើម្បីបំភ័យបន្លាចដល់ប្រជាពលរដ្ឋ។
ប្រភពពីប្រជាពលរដ្ឋអ្នកស្រែចំការដែលប្រកបរបដាំដំណាំកសិកម្មតាមជើងភ្នំ បានលើកឡើងថាសព្វថ្ងៃនេះ ពួកគាត់មានការភ័យខ្លាចព្រួយបារម្ភជាខ្លាំង ពេលដែលចូលទៅមើលថែដំណាំម្ដងៗ ព្រោះកាំជ្រួចបាញ់ទៅលើអាកាស សំបកកាំជ្រួចផ្កាភ្លើងធ្លាក់ចុះមកដីលឿនដូចព្យុះ បើមិនបានមើលនិងគេចទាន់ទេ ដឹងតែរបួស ស្លាប់ ជាក់ជាមិនខាន។ សូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមេត្តាទានជ្រាប។
ជុំវិញការពាក់ព័ន្ធនិងបញ្ហាបាញ់កាំជ្រួចនៅលើខ្នងភ្នំដងរែក ស្ថិតនៅជិតច្រកទ្វារអន្តរជាតិជាំ សាងុាំ ភូមិឃុំខាងលើ ក្រុមការងារយើងមិនអាចស្វែងរកការទំនាក់ទំនងបកស្រាយបំភ្លឺពីអ្នកគ្រប់គ្រងក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍)បាននៅឡើងទេ ព្រោះគ្មានលេខទំនាក់ទំនង។
រីឯ លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិ ជាំ សាងុាំ បានបញ្ជាក់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ថា ពិតជាមានការបើកអោយចូលនិងចាក់ភ្នាក់ដាក់លុយពិតប្រាកដមែន។
ចំណែកលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យក៏បានបញ្ជាក់ដែរថា ល្បែងបាញ់កាំជ្រួចពិតជាមាន ហើយក្រុមហ៊ុនមួយនេះ មានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃ ៕