កាំជ្រូចមីស៊ីលចិននិងតៃវ៉ាន់បាញ់ហោះពេញមេឃចំណែកខ្មែរវិញក៏មិនអន់ដែរ.!កំពុងបើកយុទ្ធនាការបាញ់កាំជ្រូចសាជាថ្មីលើដឹកដីស្រុកអន្លង់វែងទិញពីប្រទេសថៃបាញ់ចាក់ភ្នាល់ដាក់លុយផ្អើលខេត្តសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនហ៊ានបង្រ្កាប.!!!

ខេត្តឧត្ដរមានជ័យ៖ ល្បែងស៊ីសងបាញ់កាំជ្រូច ចាក់ភ្នាល់ដាក់លុយពេញនិយមនៅប្រទេសថៃ កំពុងបើកយុទ្ធនាការសារជាថ្មីលើទឹកដីស្រុកអន្លង់វែង សាយភាយក្លិនដល់ក្រុមអ្នកញៀនល្បែង ពលរដ្ឋខ្មែរ-ថៃ ចូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ចាក់ភ្នាល់តាមចិត្តល្បីថាស្របច្បាប់ និង មានលិខិតនុញ្ញាតចេញពីក្រសួងមហាផ្ទៃ សមត្ថកិច្ចស្រុកខេត្តមិនហ៊ានប៉ះ ។

ពលរដ្ឋខ្មែរដែលមានដីចំការតាមជើងភ្នំដងរែក ចាប់ផ្ដើមមានហានិភ័យបណ្ដើរៗទៀតហើយ ក្រោយពីល្បែងបាញ់កាំជ្រូចពេញនិយមនៅប្រទេសថៃត្រូវបានលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិ សាងុាំបើកអោយចូលមកបោះទីតាំងនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បាញ់ហោះពេញមេឃចេញផ្សែងយ៉ាងសន្ធឹកសន្ធប់មិនចេញកាំជ្រូចមីស៊ីសចិនប៉ុន្មានទេ។

ជាក់ស្ដែងណាស់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ល្បែងបាញ់កាំជ្រូចភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ចាប់ផ្ដើមបើកដំណើរការវិញហើយ! មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចស្រុកខេត្តមិនហ៊ានធ្វើការបង្ការទប់ស្កាត់និងបង្រ្កាបឡើយ។ ព្រោះល្បែងស៊ីសងចាក់ភ្នាល់ដាក់លុយដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងនៅទីនោះស្រប់ច្បាប់និងមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃឯណោះ.!។

នៅថ្ងៃទី១៣ ខែឆ្នាំដដែលក្រុមការងារយើងក៏បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តដែរពាក់ព័ន្ធនិងទីតាំងបាញ់កាំជ្រូចភ្នាល់ដាក់លុយនៅលើខ្នងភ្នំដងរែក ច្រកអន្តរជាតិជាំ សាងុាំ លោកបានបញ្ជាក់ថាល្បែងបាញ់កាំជ្រូចគឺមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃទៀតផង។

ទោះជាលោកស្នងការខេត្តបកស្រាយបែបនេះក្តី រាល់ចម្ងល់ពាក់ព័ន្ធទៅនឹងល្បែងស៊ីសងបាញ់កាំជ្រូចចាក់ភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងយ៉ាងច្រើនកុះករស្របច្បាប់ឫយ៉ាងណា.? តើក្រសួងមហាផ្ទៃលោកពិតជាបានចេញ ច្បាប់អនុញ្ញាតអោយក្រុមហ៊ុនយកកាំជ្រូច បាញ់លើទឹកដីខ្មែរមែនដែរឫទេទាន.?ហើយការបាញ់នេះ វានិងអាចធ្វើអោយពលរដ្ឋខ្មែររងផលប៉ះពាល់ដល់សុខភាព អាយុជីវិតដែរឫយ៉ាងណា.?នៅរាល់ការបាញ់ចេញផ្សែងៗសាយភាយសារធាតុពុល និងជាតិគីមីទៅលើអាកាសយ៉ាងដូច្នេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *