មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញអប់រំចិត្តសាស្រ្ត និងសភាពការណ៍ថ្មីៗ ដល់នាយ-ពលទាហានចំណុះកងពល !!!

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញអប់រំចិត្តសាស្រ្ត និងផ្សព្វផ្សាយថ្មីៗដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងពលតូចថ្មើរជើងលេខ៥១ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជការរង នាយសេនាធិការរង នាយការិយាល័យ នេផ្នែកជំនាញ កងនុសេនាធំចំណុះ និងវសេនាតូចថ្មើរជើងទាំង៤ លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ក្នុងតួនាទីភារកិច្ចជាកងទ័ព បន្តអនុវត្តន៍នូវវិន័យសណ្តាប់ធ្នាប់ ឲ្យបានជាប្រចាំ ទាំងនៅក្នុងអង្គភាព និងនៅខាងក្រៅអង្គភាព រក្សាបាននូវគុណតម្លៃ ឯកសណ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវហ្វឹកហាត់ជាប្រចាំ ទាំងស្មារតី ជំនាញ យុទ្ធវិធី ដើម្បីធានាបានូវ ភារកិច្ចការពារជាតិ មាតុភូមិ និងប្រជាជន។

ក្រៅពីនោះគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច សម្រាប់បេសកកម្មជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះជាយថាហេតុ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗក្នុងភូមិសាស្រ្ត ដែលអង្កភាពឈរជើង ជាពិសេសត្រូវត្រៀមសម្ភារជួយសង្គ្រោះទឹកជំនន់ ដោយសារអាកាសធាតុ ភ្លៀងបន្តធ្លាក់ច្រើន បន្តតាមដានស្ថានភាពនៅគ្រប់ភូមិសាស្រ្ត រួមទាំងខ្យលកន្រ្តាក់ផងដែរ ក្នុងករណីមានគ្រោះមហន្តរាយកើតឡើង ត្រូវចេញប្រតិបត្តិការភ្លាមៗ មិនថាយប់ឬថ្ងៃនោះទេ អនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក (កងទ័ពកើតចេញពីប្រជាជន ការពារប្រជាជន ដើម្បីប្រជាជន)។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ សឹង្ហ ទុំ បានក្រើនរំលឹកដល់យោធិនទាំងអស់ បន្តយកចិត្តទុកដាក់ យកចំណេះដឹងដែលបានទទួលនូវថ្ងៃនេះ បន្តយកទៅផ្សព្វផ្សាយ ឲ្យដល់យោធិនចំណុះអង្គភាពឲ្យបានគ្រប់ៗរួប និងបន្តអនាម័យជាប្រចាំការពារការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ និងជំងឺអុតស្វា ពិសេសបន្តអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ធួន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *