ខេត្តបន្ទាយមានជ័យ ៖ ដោយគោរពបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបញ្ជាផ្ទាល់ពីលោកវរសេនីយឯក សៅ សារឿន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ យឹម វិរះ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ បានលួចយកម៉ូតូចំនួន២គ្រឿង ៖
១.ម៉ាកឃ្លិច ពណ៌ខ្មៅលាយលឿង
២.ម៉ាកឃ្លិច ពណ៌ សលាយខ្មៅ ហើយម៉ូតូខាងទាំងពីរនេះទុកនៅមុខអាគារធ្វើការ របស់បុគ្គលិកជនជាតិឥណ្ឌូនេស៊ី ដោយចាក់សោក៏ត្រឹមត្រូវ រហូតព្រឹកឡើងដល់ថ្ងៃទី២៤ កក្កដា ២០២២ បានដឹងថាបាត់ នឹងបានឆែកកាមេរ៉ាសុវត្ថភាពឃើញចោមានគ្នា៣នាក់ ឈ្មោះ យឹម វិរះ ជាសន្តិសុខតំណាងអោយជនជាតិឥណ្ឌូនេស៊ីដែលជាម្ចាស់ម៉ូតូ។
លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់ឲដឹងថា ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចជួយស្វែងរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់ ក្រោយមកទៀតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ គឹម វណ្ណះ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានលួចយកម៉ូតូចំនួន១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ក្រម៉ៅ សេរីឆ្នាំ២០១៣ លេខតួ៨០១៨២១១ ស្លាកលេខ បាត់ដំបង 1O-4585 ដែលពេលនោះខ្លួនបានអោយម៉ូតូប្អូនខ្ចីម៉ូតូទៅរកអីញាំនៅក្រៅលុះម៉ោងប្រហែលជិត២៤ប្អូនរបស់ឈ្មោះ គឹម វណ្ណះ បានត្រឡប់ពីក្រៅវិញដើម្បីទៅបន្ទប់គេង លុះដល់បន្ទប់ជួលក៏ឃើញម្ចាស់ផ្ទះផឹកស៊ីពីមុខផ្លូវចូលបន្ទប់ ប្អូនរបស់ឈ្មោះ គឹម វណ្ណះ ក៏មិនហ៊ានបណ្ដើរម៉ូតូចូលបន្ទប់ក៏សម្រេចចិត្តទុកម៉ូតូនៅមុខផ្ទះដោយគិតថាម្ចាស់ផ្ទះនឹងបណ្ដើរម៉ូតូចូលក្នុងអោយ ហើយខ្លួនក៏ឡើងលើទៅបន្ទប់គេងបាត់ លុះព្រឹកឡើងមិនឃើញម៉ូតូក៏ឆែកកាមេរ៉ាទើបដឹងថាបាត់។ ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចជួយស្វែងរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់បន្តទៀតថា បន្ទាប់ពីបានទទួលបណ្ដឹងរួចកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព និងកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៣ទាបភ្លឺ កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅចំនុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីសួរនាំ។
ជនសង្ស័យរួមមាន ៖
១.ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ។
២. ឈ្មោះ ជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ទៀតថា ក្រោយមកទៀតកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះធូ ចាន់ថុល ហៅថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថាពិតជាបានលួច(កាច់កម៉ូតូ) របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ពេលនេះកម្លាំងជំនាញបាន ស្រាវវជ្រាវរកឃើញម៉ូតូបានចំនួន៥គ្រឿង ស្នើសុំប្រគល់ជូនទៅម្ចាស់ម៉ូតូ ដើម្បីយកទៅប្រើប្រាស់វិញ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើ ជាមុខសញ្ញលួចម៉ូតូ(កាច់កម៉ូតូ)យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនតាមនីតិវិធីច្បាប់៕