លោកឧត្តមសេនីយ៍ត្រី វង្ស វិត ដឹកនាំក្រុមការងារចុះតេស្តសំណាករកមេរោគកូវីដ-១៩ ជូនកម្លាំងនគរបាលការពារតាមព្រំដែន…
ចេញផ្សាយ:នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com
ចាងហ្វាងការផ្សាយ:092 917708/097 5656393
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនៃការិយាល័យនគរបាលសុខាភិបាលចុះទៅ តាមបញ្ជាការដ្ឋានវរះនគរបាលការពារព្រំដែនគោក ចំនួន០២គឺវរៈ វរៈ ៨៩១ និង៩១១ នៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ លើកម្លាំងកម្លាំងចំនួន២៨០នាក់ ។
លទ្ធផលតេស្តយកសំណាកនេះ បានរកឃើញមន្ត្រីនគរបាលមកពីវរះ ៨៩១ ក្នុងចំណោមកម្លាំង ១៦៤ នាក់ មានវិជ្ជមានជម្ងឺកូវីដ០៨នាក់ និង វរៈ៩១១ ក្នុងចំណោម ១១៦ នាក់ មានវិជ្ជមានចំនួន០១នាក់ សរុបទាំង០៩នាក់ បច្ចុប្បន្នពួកគេត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាល។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានជម្រុញអោយកម្លាំងនគរបាលតាមព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព និងបន្តអនុវត្តតាមគោលការរបស់ក្រសួងសុខាភិបាលឲ្យបានល្អ គឺកុំភ្លេច ៣កុំ ៣ការពារ។
ចំពោះអ្នកប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយជាមួយកម្លាំងមានវិជ្ជាកូវីដ សូមប្រញ៉ាប់មកធ្វើតេស្តរកមេរោគ និង ត្រូវនៅដាច់ដោយឡែកពីគេសិន ជៀសវាងមានការឆ្លងកាត់តែខ្លាំងជាងមុន៕