លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្ដាហ៍ទី៣ ខែកក្កដា ឆាំ២០២២ ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយ នាយរងការិយាល័យចំណុះទាំង១៩ នាយកសាលាពលទាហានទី៥ នាយករងមន្ទីរពេទ្យយោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង មេបញ្ជាការវរសេនាតូច និងមេបញ្ជាការកងអនុសេនាធំចំណុះយោធភូមិភាគទី៥។

លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ មានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់បណ្តាជំនាញ និងអង្គភាពចំណុះ ដែលសម្រេចបានការងារល្អប្រសើរ ដោយរលូនក្នុងសប្តាហ៍កន្លងមកនេះ ជាពិសេសការកសាងអង្គភាពមានការផុលផុសគួរអោយកត់សំគាល់។

ឆ្លៀតឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ យកចិត្តទុកដាក់អនុវត្តភារកិច្ចដើម្បីទទួលបានលទ្ធផលល្អ យកចិត្តទុកដាក់លើការងារអនាម័យដើម្បីសោភ័ណភាពក្នុងអង្គភាព បន្តតាមដានការងារហ្វឹកហ្វឹននៅគ្រប់បណ្តាអង្គភាព បន្តយកចិត្តទុកដាក់ជំរុញការងារសាងសង់តាមបណ្តាអង្គភាព បន្តការងារអប់រំចិត្តសាស្រ្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងត្រៀមរៀបចំចូលរួមកម្មវិធីបុណ្យជួយទ្រទ្រង់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង ២៣វត្ត នៅស្រុកសំឡូត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *