ចេញផ្សាយ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់មួយដើម្បីបើកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ បន្ទាប់ពីមានអន្តរាគមន៍ពីអង្គការសហប្រជាជាតិ និងតួកគីគេសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងជួយដោះស្រាយវិបត្តិស្បៀងអាហារអន្តរជាតិដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា “ភ្លើងសញ្ញានៃក្តីសង្ឃឹមនៅលើសមុទ្រខ្មៅកំពុងភ្លឺនៅថ្ងៃនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មនុស្សជាច្រើន” ៕ប្រភពៈnews.com.au World