ទីតាំងបនល្បែងសង្វៀនបញ្ជល់មាន់ដ៏ធំនិងអាប៉ោងខុសច្បាប់ដុះស្លែសមត្ថកិច្ចស្រុកបរកែវ ខេត្តរតនគិរីមិនហ៊ានបង្ក្រាបនោះទេដោយគេ សង្ស័យត្រូវថ្នាំសន្តំ​មេបនល្បែង​ឈ្មោះ​ពិន​តន !!!

ខេត្តរតនគីរី៖​ មហាជនកោតសសេីរមិនដាច់ពីមាត់​ ចំពោះទីតាំងសង្វៀនជល់មាន់ បៀអាប៉ោង គ្រប់ប្រភេទដុះស្លែរ បើក​លេងយ៉ាងពេញទំហឹង​ ស្ថិតនៅចំណុចអង់តែន​ ក្នុងភូមិទុយ ឃុំ​ ទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី​ សមត្ថកិច្ចមិនហ៊ានធ្វេីការបង្ក្រាប​ នោះទេ។

ពលរដ្ឋរស់នៅទីនោះបានឲ្យដឹងថា៖​ នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងពេញបន្ទុកយូរឆ្នាំមកហេីយដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និង​ សមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។

ពលរដ្ឋបានឲ្យដឹងទៀតថា៖ទីតាំងមួយកន្លែងនោះដោយមានមេល្បែងស៊ីសងមានឈ្មោះ ពិន តន (ហៅ តាតន) អាចបើកបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមទំនើងចិត្ត ប្រហែលមានខ្សែរអ្នកធំទើបមន្ត្រី ពាក់ព័ន្ធ នៅទីនោះមិនហ៊ានបង្រាប ហេីយគេសង្ស័យថា៖​ លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ និងលោក ថេង ចន្ទ័ធី អធិការនគរបាលស្រុកបរកែវ ប្រហែលជាត្រូវថ្នាំសន្តំរបស់លោក ពិន តន ហើយមើលទៅបានជា លោក ពិន តន មានសមត្ថភាព ធ្វើអ្វីបានតាមតែអំពើចិត្ត ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា៖សង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយឃុំទីងចាក់ស្រុកបរកែវខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។

ប្រជាពលរដ្ឋបានលើកឡើងថា៖បេីគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគឺបុគ្គលឈ្មោះ ពិន តន, មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។

លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី តើមានសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងក្រុមញៀនល្បែងទាំងនោះដែលឬទេព្រោះថា៖ទីណាមានល្បែងសុីសងទីនោះនិងក្លាយជាតំបន់អសន្តិសុខនាពេលខាងមុខគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលតើអាចយកមកអនុវត្ត និងប្រកបដោយប្រសិទ្ធភាពដែរឬទេ?។

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត រតនគិរី មេត្តាចាត់វិធានការក្នុងការទប់ស្កាត់ល្បែងស៊ីសងខាងលើដុះស្លែ!!ចៀសវាងមានការរិះគន់ ពីបងប្អូនប្រជាពរដ្ឋនិងមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធនិងបង្កើតបទល្មើសក្នុងមូលដ្ឋានគួរចាត់មន្ត្រីជំ​នាញក្រោមឱវាទបង្ក្រាបទីតាំងខាងលើផងទាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *