ចេញផ្សាយ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិក Oksana Markarova និយាយថា រុស្ស៊ីកំពុងបង្កើនឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួន ហើយស្នើឱ្យពិភពលោករក្សាការយកចិត្តទុកដាក់ នៅពេលដែលសង្រ្គាមកាន់តែអូសបន្លាយ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីថាបានបន្ថែម “ភេរវកម្មប្រព័ន្ធផ្សព្វផ្សាយ” ទៅក្នុងរនាំងនៃការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន ដោយព្រមានពលរដ្ឋរបស់គាត់ឱ្យប្រុងប្រយ័ត្នចំពោះអ្វីដែលពួកគេនិយាយ និងប្រភពណាដែលពួកគេទុកចិត្ត ៕ប្រភពៈAl Jazeera Headline