ខេត្តកំពង់ចាម ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងមួយកន្លែងដែលព័ត៌មានយើងទទួលបាន នៅចំណុចចំការចេក ចូលតាមផ្លូវផ្សារបុតខ្នុរ ចម្ងាយប្រមាណ ១០០០ម៉ែត្រ ស្ថិតក្នុងឃុំថ្មពូន ស្រុកព្រៃឈរជាប់ ព្រំប្រទល់ជាប់នឹងស្រុកចំការលើ ពិតជាខ្លាំងមហិមា ព្រោះមានខ្សែអ្នកធំនៅក្នុងខេត្តកំពង់ចាម និងមានអ្នកកាងពីក្រោយ សូម្បីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប ពលរដ្ឋបានដាក់ការសង្ស័យថា ជាឆ្នាំងបាយអាជ្ញាពាក់ព័ន្ធក្នុងមូលដ្ឋានអស់ហើយមើលទៅ បានជា អាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាប។
យោងតាមសេចក្តីរាយការណ៍បានប្រាប់ អ្នកសារព័ត៌មាន យើងឲដឹងថា៖ ទីតាំងជល់មាន់ខាងលើនេះ បានបើកដំណើរការជាយូរមកហើយ និងមានការប្រកួតជារៀងរាល់ថ្ងៃ ដោយមានការភ្នាល់ដាក់លុយស៊ីសងចាញ់ឈ្នះទ្រង់ទ្រាយធំ មានមនុស្សពពាក់ពពូនទៅលេងច្រើនកុះករ (អ្នកឆ្លងខេត្តក៏មាន)ព្រោះល្បីកន្លែងនេះមានសុវត្ថិភាពមិនព្រួយបារម្ភពីសមត្ថកិច្ចចុះបង្ក្រាបឡើយ។
ប្រជាពលរដ្ឋសំណូមពរ ចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាពិសេសប្រជាពលរដ្ឋសំណូមពរដល់លោកអធិការស្រុកព្រៃឈរមេត្តាចុះត្រួតពិនិត្យផងទាន! ដើម្បីមានវិធានការចុះបង្ក្រាប លប់បំបាត់ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋាន ដើម្បី តាម គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យ អនុវត្ត។
ជុំវិញរាល់ការផ្សព្វផ្សាយព័ត៌មានខាងលើក្រុមការងារយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ២៤/២៤ម៉ោង បើអាជ្ញាពាក់ព័ន្ធក្នុងមូលដ្ឋានគិតថាមិនប្រក្រតី (សូមអរគុណ )៕
លេខការិយាល័យទំនាក់ទំនងចំនួនពីរខ្សែ៖
☎️Tell.092 917 708
☎️Tell.097 565 6393 សូមអរគុណ។