ក្រសួងព័ត៌មានបន្ដពង្រឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង ក្លាយ ដោយយកព័ត៌មានពិតមកបន្សាប !!!

MC៖ ក្រសួងព័ត៌មាន បានបើក “កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ ២០២២ របស់គណៈកម្មាធិការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានការចូលប្រជុំផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដើម្បីឆ្លើយ តបនឹងការផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា គឺប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ព្រមទាំងអ្នកជំនាញបានចូលរួមបញ្ជាក់បំភ្លឺនិងផ្សព្វផ្សាយបន្សាបនូវរាល់ការផ្សាយព័ត៌មានមិនពិតទាំងឡាយ និងបង្ហាញពីកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការប្រជុំដកស្រង់បទ ពិសោធន៍ទាក់ទងការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែង ក្លាយគឺមានសារសំខាន់មិនត្រឹមតែពេលនេះនោះទេ គឺរឹត តែសំខាន់នៅក្នុងឆ្នាំ២០២៣ ហើយអ្វីដែលអ្នកលេង Facebook នាពេលបច្ចុប្បន្ន បានបែរមកលេង Tik Tok ជាបណ្តើរៗ និងកំពុងមានប្រជាប្រិយ៍ភាពថែមទៀតផង ។ ដូច្នេះក្រុមការងារត្រូវរត់ឱ្យទាន់ពីការប្រែប្តូរ ក្នុងការប្រើប្រាស់ប្រពន្ធ័ទំនាក់ទំនងសង្គម ក្នុងនោះក៏មានការប្រើប្រពន្ធ័ Twitter ផងដែរ ដែលទាមទារភាពវៃឆ្លាត ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលឥឡូវនេះបានឈានដល់ព័ត៌មានក្លែងក្លាយស៊ីជម្រៅ Deepfake ដែលអាចកែសំឡេងមនុស្សបាន ភ្ជាប់ជាមួយរូប ដូចតែម្តង បើយើងមិនដឹងគឺស្មានថាជាការពិត។

ដូច្នេះការប្រឆាំងព័ត៌មានក្លែង ក្លាយ ត្រូវយល់ពីបច្ចេកវិទ្យា យល់ទាំងការវិវឌ្ឍនៃសង្គម និងសតិអារម្មណ៍ ដែលទាម ទារមានកិច្ចសហការគ្នាគ្រប់ផ្នែកទាំងអស់ ព្រោះមិនមែនធ្វើតែការងារប្រឆាំងព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះនោះទេ គឺការផ្សាយពីព័ត៌មានពិត និងការផ្លាស់ប្តូរព័ត៌មានគ្នា។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្រាប់មន្រ្តីព័ត៌មាន ក្រសួងព័ត៌មាន ត្រូវមានការយល់ច្បាស់ថា ដំណឹងដែលផ្សាយបាន គឺជាដំណឹងដែលចេញពីស្ថាប័នក្រោមឱវាទក្រសួង ដូចជា ទូរទស្សន៍ជាតិ វិទ្យុជាតិ AM FM វិទ្យុFM ជាតិ តាមបណ្តាខេត្ត និង AKP ។ ចំពោះដំណឹងចេញពីប្រភពណាមួយ ត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ជាមួយក្រសួងស្ថាប័នពាក់ពន្ធ័នោះ ថាពិតឬយ៉ាងណា ហើយគួរផ្សាយ ឬមិនផ្សាយ។ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល បន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ និងជាអនុ ប្រធានអចិន្ត្រៃយ៍ បានឱ្យដឹងថា តាមរបាយការណ៍ការងាររបស់គណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែង ក្លាយ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានអនុវត្តការងារ ស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិតញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់ដឹកនាំសរុបចំនួន ១៣៧៦ករណី។ក្នុងចំណោមករណីដែលបានស្រង់ខាងលើ មានប្រភពថ្មីចំនួន ២០៧ ក្រៅពីនេះ គឺជាប្រភពចាស់ ដែលបានកត់ត្រាក្នុងបញ្ជី។ តាមចំនួនដែលស្រង់ខាងលើ មានការកើន ឡើងចំនួន៤៧៦ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ ២០២១ (ចំនួនកើនឡើងខ្ពស់ ក្នុងអំឡុងពេល ឃោសនា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥)។ បន្ថែមពីការតាមដានការផ្សព្វផ្សាយព័ត៌មានមិនពិត ពីក្រុមអមិត្ត ក្រុមការងារក៏បានតាមដានការផ្សព្វផ្សាយព័ត៌មាន នានាពាក់ព័ន្ធនឹងការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ផងដែរ។

ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ដែរថា ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយឯកជន និងសមាជិកក្រុម ៣.០០០ បានបញ្ជូនព័ត៌មានពិត ដែលត្រូវការផ្ទៀងផ្ទាត់ ការសុំអន្តរាគមន៍ជួយជនរងគ្រោះក្នុងករណីផ្សេងៗ និងការចូល រួមមតិទាក់ទងនឹងអ្នកឡាយតាមបណ្តាញទំនាក់ទំនងសង្គមធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ សីលធម៌សង្គម កិត្តិយស សេចក្តីថ្លៃថ្នូ និងតម្លៃស្រ្តីជាដើម។ ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានប្រសាសន៍លើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន រួមទាំងគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌ មានក្លែងក្លាយ បានខិតខំប្រឹង ប្រែងធ្វើផង ដកស្រង់បទ ពិសោធន៍ផង ទាក់ទងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង ក្លាយ ដោយយកព័ត៌មានពិតមកបន្សាបព័ត៌មានក្លែងក្លាយ រួមទាំង យកវិធានការរដ្ឋបាលមកអនុវត្តន៍ ចំពោះអ្នកបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយ ៕ប្រភពៈក្រសួងព័ត៌មាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *