ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ នៅវេលាម៉ោង ១២ និង១០នាទី ដោយគោរព និង អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោក វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអូរសាយចំនួន០៤នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ផាង សុខុម នាយរងប៉ុស្តិ៍ សហការជាមួយ កម្លាំងយោធាសឹករងស្រុកថ្មពួកចំនួន០២នាក់ បានធ្វើការទប់ស្កាត់ ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃសរុបចំនួន ០៣នាក់ (ក្នងនោះស្រីចំនួន០១នាក់) ក្នុងភូមិសាស្រ្តភូមិបន្ទាយមានរិទ្ឋ ឃុំ គោករមៀត ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ៖ ប្រជាពលរដ្ឋចំនួនបីនាក់ត្រូវបានកម្លាំងប៉ុស្តិ៍ធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ជូនដល់ កម្លំាងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត ដើម្បីចាត់វិធានការតាមនិតិវិធីបន្ត ៕