ភ្នំពេញ ៖ នៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២ ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយ ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈិន ដាវី ប្រធានក្រុមប្រឹក្សាតំណាងអយ្យការលោក ហេង ផេង បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ៖
១-ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ( មេខ្លោង ធ្លាប់ជាប់គុក១ឆ្នាំ ទើបចេញពីគុកបាន៣ខែពីបទរំលោភលើសេចក្តីទុកចិត្ត )
២-ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ២៦ឆ្នាំ ។
វត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) សរុប៩.៧៨៣,៧៣ ក្រាម ។
ជនជាតិចិន ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់ៗ៨០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ. ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត១០គីឡូក្រាម។
ជនជាប់ចោទទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១ ដោយមានការ សម្របសម្រួលពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
កាលពី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២១កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន(ក៧)បានស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបុរីប៉េងហួត(បឹងស្នោ ) នៅតាមផ្លូវជាតិលេខ១ និងបន្តទៅឈានដល់ឆែកឆេរផ្ទះលេខ៣៥ ផ្លូវលេខP០៤ ក្នុងបុរីប៉េងហួត(បឹងស្នោ )សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ៖ ជនជាតិចិនទាំង២នាក់ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់ៗ៨០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ. ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត១០គីឡូក្រាម ៕