​ឆ្លង​លើ​ពិភពលោក​ជាង​១៩១​លាន​នាក់ ឥណ្ឌា​អ្នក​ស្លា.ប់​អាច​​១០​ដង​លើស​តួលេខ​ផ្លូវការ

ចេញផ្សាយ:ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com
ទំនាក់ទំនងលខ:092 917708/097 5656393

ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ៖ តាម​ប្រភព​ផ្លូវការ​នានា​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩​លើ​ពិភពលោក គិត​មក​ដល់​ថ្ងៃ​ទី​២០​កក្កដា ចំនួន​អ្នក​ឆ្លង​កើន​ដល់​ជាង​១៩១​លាន​នាក់​និង​អ្នក​ស្លា.ប់​ជាង​៤,១១​លាន​នាក់​។

សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ជាមួយ​អ្នក​ឆ្លង​ឡើង​ដល់​ជាង​៣៤,២​លាន​នាក់​និង​អ្នក​ស្លា.ប់​ជាង​៦០៩.០០០​នាក់​។ ឥណ្ឌា​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​ជាង​៣១,២​លាន​នាក់ និង​អ្នក​ស្លា.ប់​ក្បែរ​៤១៥.០០០​នាក់​។ ប្រេ​ស៊ី​ល​ចំនួន​អ្នក​ឆ្លង​មាន​​១៩,៤​លាន​នាក់ និង​អ្នក​ស្លា.ប់​ជាង​៥៤៣.០០០​នាក់​។ រុ​ស្ស៊ី​អ្នក​ឆ្លង​មាន​ជាង​៥,៩១​លាន​នាក់ ​និង​អ្នក​ស្លា.ប់​ជាង​១៤៧.០០០​នាក់​។ បារាំង​អ្នក​ឆ្លង​ជាង​៥,៨៩​លាន​នាក់​ និង​អ្នក​ស្លា.ប់​ជាង​១១២.០០០​នាក់​។

Picture

ចំពោះ​ប្រទេស​ឥណ្ឌា​តាម​ការ​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២០ ​កក្កដា នៃ​ការ​សិក្សា​មួយ​របស់​អា​មេ​រិ​កថា ចំនួន​មនុស្ស​ស្លា.ប់​ដោយសារ​កូ​វី​ដ​នៅ​ឥណ្ឌា អាច​មាន​ដល់​១០​ដង​លើស​ពី​តួលេខ​ផ្លូវការ​ដែល​ថា មាន​ត្រឹម​ក្បែរ​៤១៥.០០០​នាក់​។ បែប​នេះ​នាំ​ឲ្យ​ការ​ឆ្លង​នៃ​វីរុស​នេះ ក្លាយជា​មហា​សោក​នា​កម្ម​មនុស្សជាតិ​មួយ​នៅ​ឥណ្ឌា ចាប់តាំងពី​ប្រទេស​នោះ​ទទួល​បាន​ឯករាជ្យ​មក​។

Picture

បណ្ដា​អ្នកជំនាញ​ខាង​សភាពការណ៍​នៅ​ឥណ្ឌា ព្រមាន​តាំងពី​យូរ​មក​ហើយ​ថា តុល្យការ​នៃ​អ្នក​ស្លា.ប់ ពិតជា​មាន​ខ្ពស់​បំផុត​ក្នុង​ប្រទេស​មាន​ប្រជាជន​១,៣​ពាន់​លាន​នាក់​នេះ​។ ប៉ុន្តែ​ការ​វាយ​ត​មៃ្ល​របស់​CENTER FOR GLOBAL DEVELOPMENT និយាយ​ថា ចំនួន​អ្នក​ស្លា.ប់មាន​ខ្ពស់​បំផុត ពុំ​ធ្លាប់​លាតត្រដាង​។ គេ​វាយតម្លៃ​ពី​ចំនួន​អ្នក​ស្លា.ប់​ខ្ពស់​បែប​នេះ ដោយ​យោង​លើ ការ​ឆ្លង​ខ្លាំង​បំផុត​ដែល​កើត​មាន កាលពី​ខែមេសា​និង​ឧសភា​នៅ​ឥណ្ឌា ពិសេស​ដោយសារ​វីរុស​បំប្លែង​ខ្លួន​DELTA​ដែល​ឆ្លង​លឿន​បំផុត​។

Picture

តាម​ការ​សិក្សា​នេះ​ដែល​ធ្វើ​តាំងពី​មានការ​ឆ្លង​ពី​ឆ្នាំទៅ​មិ​ញ ដល់​ខែមិថុនា​នៃ​ឆ្នាំ​នេះ​លើក​ឡើង​ថា មនុស្ស​រវាង​ពី​៣,៤​ទៅ​៤,៧​លាន​នាក់ អាច​ស្លា.ប់​ដោយសារ​វីរុស ក្នុង​ដំណាក់​កាលនោះ​។

ពួក​អ្នក​ស្រាវជ្រាវ​លើក​ឡើង​ថា ចំំ​នួន​អ្នក​ស្លា.ប់​ពិតប្រាកដ ប្រហែលជា​មាន​ដល់​រង្វង់​ច្រើន​លាន​នាក់ មិនមែន​ច្រើន​រយ​ពាន់​នាក់​នោះ​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

You might like

Leave a Reply

Your email address will not be published. Required fields are marked *